Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ត្រឹម​៨​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​អ្នកស្លាប់​កើន​ពី ១០០.០០០​នាក់ ទៅ​ជាង ១៥០.០០០​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ក្នុង​សកលលោក​បាន​ហក់​ឡើង​លើស ១៥០.០០០​នាក់​។ នេះ​បើតាម​តួលេខ​របស់ Reuters កាលពី​ថ្ងៃ​សុក្រ​។​

​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​នេះ កើតឡើង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃទី ៩ ខែមករា ហើយ​រយៈពេល ៨៣​ថ្ងៃ​ក្រោយមក ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៥០.០០០​នាក់​។ ចំនួន​អ្នកស្លាប់​កាន់តែ​កើន​ច្រើន​ទៅៗ ដោយ​ត្រឹម ៨​ថ្ងៃ​បន្ទាប់ វា​ហក់​ឡើង​មកដល់ ១០០.០០០​នាក់ និង​កើន​មកដល់ ១៥០.០០០ នៅ​រយៈពេល ៨​ថ្ងៃ​បន្ទាប់​ទៀត​។​

​ទោះយ៉ាងណា​ក៏ដោយ តួលេខ​នៃ​អ្នកស្លាប់​នេះ​នៅ​តិចតួច​ណាស់ បើ​ធៀប​ទៅនឹង​តួលេខ​នៃ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ (Spanish flu) ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩១៨ ដែល​គេ​ប៉ាន​ប្រមាណ​ថា មាន​អ្នកស្លាប់​ជាង ២០​លាន​នាក់ មុនពេល​វា​ថមថយ​ក្នុង​ឆ្នាំ ១៩២០​។​

​វីរុស​មរណៈ​នេះ ត្រូវបាន​គេ​ជឿជាក់ថា ផ្ទុះ​ចេញពី​ផ្សារ​នៅ​វូ​ហាន ដែលជា​ទីផ្សារ​លក់​សត្វ​ព្រៃ មុនពេល​វា​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

​មកដល់ពេលនេះ អា​មេ​រិច​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយមាន​អ្នកស្លាប់​ជាង ៣៦.០០០​នាក់ និង​ឆ្លង​ជាង ៧០០.០០០​នាក់​។​

​ប្រទេស​រងគ្រោះ​ដទៃទៀត​មានដូចជា អ៊ីតាលី (​ស្លាប់​ជិត ៣០.០០០​នាក់ និង​ឆ្លង​ជាង ១៧០.០០០) អេ​ស្ប៉ា​ញ (​ស្លាប់​ជាង ២០.០០០ និង​ឆ្លង​ជាង ១៩០.០០០)…​។​

​ចំនូ​ន​អ្នក​ឆ្លង​សរុប​ទូទាំង​សកលលោក មាន​ជាង ២.២០០.០០០​នាក់​។​

​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ឥណ្ឌូណេស៊ី​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤០៧​នាក់​កាលពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​ទៅ ៦.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/ Johns Hopkins University​

spot_img
×