Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ធី អ អ៊ី (TRE) ចុះ​កិច្ចព្រមព្រៀង​ជាមួយ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដើម្បី​ទប់ស្កាត់​ផលិត​ក្លែងក្លាយ ក្នុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន ធី អ អ៊ី (TRE) និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ ដូចជា អាល់កុល​លាងដៃ ជែ​ល និង​ម៉ាស​ជាដើម ដែល​កំពុង​ឆ្លៀតឱកាស​គេង​ចំណេញ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោកស្រី តែ ស៊ូ អេង អគ្គនាយិកា ក្រុមហ៊ុន ធី អ អ៊ី (TRE) បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​គឺជា​ឱកាស​ដែល​ក្រុមហ៊ុន​របស់លោក​ស្រី អាចរួមចំណែក​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្នុងការ​ការពារ នូវ​សុខភាព និង​សុវត្ថិភាព​សង្គមជាតិ ជាពិសេស​លុបបំបាត់ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ​លក់​ផលិតផល​ក្លែងក្លាយ និង​ផលិតផល​ដែលមាន​ការត្រួតពិនិត្យ​គុណភាព ឲ្យ​បាន​ត្រឹមត្រូវ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​លើកឡើងថា ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា កំពុង​ជួប​មាន​ករណី​ជំងឺ​នេះ ហើយ​ដែល​ស្ថិតក្នុង ស្ថានភាព​ដ៏​ពិបាក​នេះ ក៏មាន​ជនខិលខូច​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​នូវ​ឧបករណ៍​បរិក្ខារ​ពេទ្យ អាល់កុល ជែ​ល និង​សារធាតុ​សម្លាប់​មេរោគ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​គុណភាព​គ្រប់គ្រាន់ ដោយ​ពុំទាន​ទទួលបាន​លិខិតអនុញ្ញាត ពី​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​ទេ​។

​ឯកឧត្តម ថ្លែងថា សកម្មភាព​នេះ គឺជា​អំពើ​ខុសច្បាប់ ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ប្រជាពលរដ្ឋ​។​
​គួរ​បញ្ជាក់ថា ជនខិលខូច​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​នូវ​ឧបករណ៍​បរិក្ខា​ពេទ្យ ដើម្បី​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិនបាន​គិតពី​គ្រោះថ្នាក់​សុខភាព​ប្រជាជន និង​សង្គមជាតិ ហើយ​ជារឿយៗ​ត្រូវបាន​បង្ក្រាប និង​រឹបអូស​យកទៅ​កម្ទេចចោល ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ជា​បន្តបន្ទាប់ ដោយសារតែ​ទីតាំង​នេះ​លក់​ថ្នាំ​ខូច​សុពលភាព​, ខុស​ស្ដង់ដារ​, ជិត​ខូច​សុពលភាព និង​ថ្នាំ​ដឹក​ក្រោម​កម្ដៅ​៣០​ដឺ​ក្រេ ធ្វើ​ឲ្យ​ខូចគុណភាព​ថ្នាំ​៕​ដោយ​៖​សម្ផស្ស​


spot_img
×