Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​រំជួលចិត្ត​ចាក់​បេះដូង​ឳ​ពុក​ម្ដាយ​គ្រប់រូប ក្នុង​វេលា​ក្មេងស្រី​ម្នាក់​ផ្ទុក​កូ​វីដ ត្រូវ​ឡើង​ឡានពេទ្យ​បែក​ពី​គ្រួសារ​រយៈពេល​១៤​ថ្ងៃ​

spot_img

​ទោះបី​ចំនួន​ករណី Covid-19 ដែល​បាន​បញ្ជាក់ថា បាន​កំពុង​ថយចុះ​នៅក្នុង​ប្រទេស​ថៃ​ក៏ដោយ ក៏​រដ្ឋាភិបាល​ប្រទេស​នេះ នៅតែ​តាមឃ្លាំមើល​ស្ថានការណ៍ យ៉ាង​យកចិត្តទុកដាក់​បំផុត និង​កំពុង​ស្វែងរក​ដំណោះស្រាយ​ថ្មីៗ ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​វិធី​ល្អ​បំផុត ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ គឺ​ការអនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ហើយ​អ្នក​ដែល​រកឃើញ​ផ្ទុក​ជំងឺ​នេះ ដែលមាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវតែ​ដាក់​ឱ្យនៅ​ដាច់​ពី​គេ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ការ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​របស់​អ្នក គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ អ្នកខ្លះ​អាចមាន​អារម្មណ៍​ឯកោ រីឯ​អ្នក​ខ្លះទៀត​មាន​អារម្មណ៍​ថា​នឹក​ផ្ទះ ជាពិសេស សម្រាប់​អ្នក​ដែល​មិន​ធ្លាប់មាន​បទពិសោធន៍​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​គ្រួសារ​អ្នក​តែម្តង​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ​ថ្មីៗ​នេះ អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ochin Ad-din បាន​បង្ហោះ​នូវ​រូបភាព បង្ហាញ​ពី​ទិដ្ឋភាព​ស្ត្រី​ជា​ម្តាយ បាន​បង្ខំចិត្ត​ឲ្យ​កូនស្រី​ជាទី​ស្រឡាញ់ របស់គាត់​ដែល​ត្រូវបាន​រកឃើញ​ផ្ទុក​ជំងឺ​កូ​វីដ ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ នៅ​យ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ថៃ​។ រូបភាព​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​សង្គ្រោះបន្ទាន់​ជាមួយ​បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​ស្លៀក​ឈុត​ការពារ រង់ចាំ​ក្មេងស្រី​តូច​ឡើងលើ​រថយន្ត ដែល​គួរ​ឲ្យ​ស្រណោះ​សង្វេក​ចិត្ត​បំផុត​។​

​ទោះបីជា​ត្រូវបាន​ដាក់​ឱ្យនៅ​ដាច់ពីគ្នា​រយៈពេល ១៤ ថ្ងៃ​ក៏ដោយ តែ​ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​របស់​អ្នក ក្នុងនាម​ជា​ឪពុកម្តាយ គឺ​ពិបាក​នឹង​ទទួលយកបាន​ណាស់​។ សមាជិកគ្រួសារ​នៅក្នុង​រូបថត​អាច​ត្រូវបាន​គេ​មើលឃើញថា ក្នុង​ចិត្ត​ពិតជា​ពិបាក​ក្នុងការ​និយាយ​នូវ​ពាក្យ “​លា​” របស់​ពួកគេ​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ thesmartlocal)​

spot_img
×