Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់ប្រាក់​លើកទឹកចិត្ត​ជិត ១.០០០​ដុល្លារ​ដល់​ប្រជាពលរដ្ឋ​ម្នាក់ៗ ខណៈដែល​វីរុស​កូ​រ៉ូ​ណា កំពុង​បំផ្លាញ​សេដ្ឋកិច្ច​

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន ៩៣០​ដុល្លា​ទៅដល់​ពលរដ្ឋ​ម្នាក់ៗ ខណៈដែល​វិធានការ​របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជប៉ុន យ៉ាងខ្លាំង​។​

​នៅក្នុង​សន្និសីទ​តាម​ទូរទស្សន៍ លោក​ថ្លែងថា “​ពួកយើង​កំពុង​ធ្វើ​កិច្ចការ យ៉ាង​លឿន​ដើម្បី​ផ្តល់ប្រាក់ ទៅដល់​ប្រជាជន​ទាំងអស់​”​។ លោក​ទើបតែ​បានប្រកាស ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន កាលពីពេល​ថ្មីៗ​នេះ​។​

​ដំបូង​ឡើយ រដ្ឋាភិបាល​ជប៉ុន មាន​គម្រោង​ផ្តល់​ទឹកប្រាក់​ដូចខាងលើ​ចំនួន ៣​ដង ទៅដល់​គ្រួសារ​ទាំងឡាយណា ដែលមាន​ប្រាក់ចំណូល​ធ្លាក់ចុះ ដោយសារ​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​គម្រោង​នោះ ត្រូវបាន​បោះបង់ចោល​វិញ ហើយ​លោក Shinzo Abe បានធ្វើការ​សុំទោស​ចំពោះ​ការភាន់ច្រឡំ​។​

​សូមបញ្ជាក់ថា ជប៉ុន​ត្រូវបាន​គេ​មើលឃើញថា មានការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​បានល្អ ខណៈដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ៣ លើ​លោក​នេះ មានការ​ផ្ទុះ​វីរុស មុន​ប្រទេស​នៅ​តំបន់​អឺ​រុ​ប ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​ជាង ៩.០០០​ករណី​ប៉ុណ្ណោះ និង​មាន​អ្នកស្លាប់​ត្រឹម ១៥៤​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×