Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលា​ការឃុំ​បុរស​ជនជាតិ​ចិន ៣​នាក់ ករណី​ចាប់​ជនជាតិ​ចិន​ម្នាក់ ញាត់​ចូល​រថយន្ត ជម្រិត​ទារប្រាក់​

spot_img

​ភ្នំពេញៈ​លោក​សឿ ឡង់ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ បាន​បើកសវនាការ ជំនុំជម្រះ​ក្តី​រឿង​ចាប់​ជម្រិត ដោយ​ចោទ​បុរស​ជនជាតិ​ចិន​ចំនួន ៣​នាក់ ពីបទ​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​បទ​ប្រើ​ផ្លាកលេខ​រថយន្ត​ក្លែងក្លាយ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ចាប់​ជម្រិត​ទារប្រាក់ ( ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ដ​ទារប្រាក់​) នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២១​និង​២០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​។​

​ជនសង្ស័យ ចំនួន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​រួមមាន :
1- ឈ្មោះ ចម ជី​ង​មីង ( ZHAO-JIANMING ) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ម្ដុំ​ក្រោយ​ក្រសួងការពារជាតិ ។​
2- XIAO-ZEAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ​។​
3-​ឈ្មោះ HU FENGWEN ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ផ្ទះជួល​លេខ 15 ផ្លូវ​លេខ 03 សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រកស៊ី​ខាង​រ៉ែ​មាស ។​

​វត្ថុតាង​ចាប់យក​:
1- រថយន្ដ​ចំនួន​01​គ្រឿង ម៉ាក HILUX REVO ពណ៌​ស្ករ ( របស់​បក្ខពួក​ជនសង្ស័យ​រត់គេចខ្លួន​) ។​
2- ទូរស័ព្ទ​ចំនួន​02​គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន​326$ , ប​ណ្ណ័​ពត៌មាន ( CTN TV) , ដំបងឆក់​ចំនួន​02 និង​គ្រាប់​ចំនួន​01, ប័ណ្ណ​សម្គាល់​រថយន្ដ​ចំនួន​01 និង​កាត​ធនាគារ​ចំនួន​01 (ATM – ABA BANK) , ខ្នោះដៃ​ចំនួន​02, ក្រណាត់​ពណ៌​ខ្មៅ​ចំនួន​04 ( សម្រាប់​គ្រប​មុខ​) ។ (​របស់​ឈ្មោះ ZHAO JIANMING)​។​
3- ទូរស័ព្ទ​ចំនួន​02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និង​ស , លុយ​ដុល្លារ​ចំនួន 13$ និង​ប្រាក់រៀល​ចំនួន 4200៛ , លិខិតឆ្លងដែន​ចំនួន​01 លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក​Romoss, កូនសោ​មួយ​ចង្កោម​, និង​កាបូប​ខ្មៅ​ចំនួន​01 ( ជា​របស់​ឈ្មោះ XIAO ZEAN) ។​
4-​ទូរស័ព្ទ​ចំនួន 01​គ្រឿង ម៉ាក​IPhone X ពណ៌ ទឹកប្រាក់​។​

​ជនរងគ្រោះ​ឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ 31​ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ​លៀង មីង​ជូ ផ្ទះ​លេខ​8 ផ្លូវ 278 ភូមិ​5 សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​3​នាក់​(​ជនជាតិ​ចិន​) ខាងលើ រួម​និង​វត្ថុតាង បាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×