Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ពលរដ្ឋ ២​ខ្នង និង​រន្ទះបាញ់ ឆក់យក​ជីវិត​ក្មេងស្រី​ជំទង់​ម្នាក់ នៅ​ខេត្តកំពត​

spot_img

កំពត ៖ ​ដើមរដូវ​វស្សា​បាន​ចូលមក​ដល់​ហើយ ភ្លៀង ផ្គរ​រន្ទះ លាយឡំ​ខ្យល់​កន្ត្រាក់ ក៏បាន​ចាប់ផ្តើម​ជា​បណ្តើរៗ មកលើ​តំបន់​មួយចំនួន នៃ​បណ្តា​ខេត្ត​ទូទាំងប្រទេស​ ។ ទន្ទឹមនេះ​ផងដែរ ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​ពី​គ្រោះធម្មជាតិ​នេះ ក៏ត្រូវ​បាន​ព្រមាន​ផងដែរ ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ព្យាករណ៍​អាកាសធាតុ​ជាប្រចាំ​ថ្ងៃ​។

​កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​ភ្លៀង និង​ខ្យល់ក​ន្ទ្រា​ក់លាយ​ឡំ​ដោយ​ស្គរ​រន្ទះ បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ចំនួន​២​ខ្នង និង​ក្មេងស្រី​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ ។ ភ្លៀង ខ្យល់ក​ន្ទ្រា​ក់​លាយឡំ​ដោយ​ផ្គរ​រន្ទះ បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​ប៉ើង​ដំបូល​រង​ការខូចខាត ក្នុងនោះ​មាន​ទី​១- ម្ចាស់ផ្ទះ ឈ្មោះ ជួន លន់ ភេទ ស្រី អាយុ ៧២ ឆ្នាំ នៅ​ភូមិ​គាថា​វង្ស​ក្រោម និង​ទី​២- ម្ចាស់ផ្ទះ​ឈ្មោះ គង់ មោ​ល ភេទ ស្រី អាយុ ៦៦ ឆ្នាំ នៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។​

​គ្រោះធម្មជាតិ​រន្ទះបាញ់ បាន​ឆក់​ជីវិត​ក្មេងស្រី​ជំទង់​ម្នាក់​ឈ្មោះ ឈ្មោះ ម៉ាប់ ស្រី​និ​ច អាយុ ១៣ ឆ្នាំ នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ៕ ដោយ​៖ លឹម ហុង​

spot_img
×