Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​មាន​អ្នក​ឆ្លង​វីរុស​ថ្មី ២៧​នាក់​បន្ថែមទៀត និង​មានការ​កែប្រែ​តួលេខ​អ្នកស្លាប់​មក​ចំនួន​ជាង ៤.៦០០​នាក់​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៧​នាក់​បន្ថែមទៀត​នៅ​ថ្ងៃ​សុក្រ កើនឡើង​មួយ​ករណី បើ​ធៀប​ទៅនឹង​ថ្ងៃ​សុក្រ​។ នេះ​បើតាម​តួលេខ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សោ​រ៍​នេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន ២៧​ជា​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ នៅពេលដែល​ប្រជាជន បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​។

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅក្នុង​ប្រទេស​ចិន បាន​ហក់​ឡើងដល់ ៨២.៧១៩​ករណី​។

​ចិន​ក៏មាន​ការកែប្រែ​តួលេខ​អ្នកស្លាប់​ផងដែរ ដោយបាន​ដូរ​ពី​អ្នកស្លាប់​ជាង ៣.៣០០​នាក់ មក​ចំនួន ៤.៦៣២​នាក់​នៅ​ថ្ងៃ​សុក្រ ដោយមាន​តួលេខ​អ្នកស្លាប់​កើនឡើង​ជាង ១.០០០​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជុំវិញ​ពិភពលោក​។ តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins បាន​បង្ហាញថា អ្នក​ឆ្លង​សរុប​មាន​ជាង ២.២០០.០០០​នាក់ និង​អ្នកស្លាប់​ជាង ១៥០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×