Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​កំពុង​ផឹកស៊ី​រាំ​សប្បាយ​ជាមួយ​អ្នកភូមិ ប្រពន្ធ​ទៅដល់ ចាប់ទាញ​ស្លឹកត្រចៀក មក​ក្រៀក អា​រក​ប៉ង​សម្លាប់ ព្រោះ​ប្រច័ណ្ឌ និង​ខឹង​មិន​ឲ្យ​លុយ​ចូលឆ្នាំថ្មី​

spot_img

បន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ ចេញផ្សាយ​ព័ត៌មាន​ថា បុរស​ម្នាក់​បាន​ហូរឈាម​ជោក​ពេញ​ខ្លួន ព្រោះតែ​ស្ត្រី​ជា​ប្រពន្ធ បាន​ចាប់ទាញ​ស្លឹកត្រចៀក​មក​អា​រក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​បន្ទាប់ពី​បង្កហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​។ ហេតុការណ៍​ហឹ​ង្សា​ដោយ​ចេតនា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការនគរបាល​ស្រុក អូរជ្រៅ បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ជា​ប្តី​ឈ្មោះ គុជ អាយុ ៤១​ឆ្នាំ និង​ជនដៃដល់​ជា​ប្រពន្ធ​ឈ្មោះ​ទឹម ម៉ៅ អាយុ​៣២​ឆ្នាំ ។ គ្រួសារ​នេះ នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា នៅ​យប់កើតហេតុ បុរស​ជា​ប្តី​កំពុង​ផឹកស្រា រាំលេង​សប្បាយ​ជាមួយ​អ្នកភូមិ នៅពេល​កំពុង​អង្គុយ​ផឹក​សប្បាយ​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន ដើរទៅ​ជិត​ប្តី​ហើយ​ចាប់ទាញ​ស្លឹកត្រចៀក ពេលនោះ​ប្តី​ស្មានតែ​ចាប់ទាញ​ស្លឹកត្រចៀក ក្នុងន័យ​ខ្នាញ់​ចង់​ថើប ក៏​ឱនក្បាល​ទៅ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​អា​រក​នឹង​ផ្លែ​ឡា​ម បណ្តាល​ឲ្យ​ចេញឈាម​ជោក​ពេញ​ខ្លួន​ដួលសន្លប់​នៅនឹងកន្លែង ត្រូវបាន​នាំ​បញ្ជូនទៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់ ជួយ​ព្យាបាល និង​សង្គ្រោះ តែ​ដោយ​ឈាម​ហូរ​ខ្លាំងពេក បុគ្គលិក​មណ្ឌល​សុខភាព បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ។​

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ និង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ ចាប់​ឃាត់ខ្លួន ។​

​លោក​អធិការ​បាន​បន្តថា តាម​ការសាកសួរ​ចម្លើយ ស្ត្រី​ជា​ប្រពន្ធ បាន​សារភាពថា ចំពោះ​បញ្ហា​ខ្លួន​យក​ផ្លែ​ឡា​ម​អា​រក​ប្តី​នោះ ក៏​ព្រោះតែ​ខ្លួន​ស្រវឹងស្រា ហើយ​ប្រច័ណ្ឌប្តី រួមទាំង​ចូលឆ្នាំ​គ្មាន​លុយ​ផង​នោះ ក៏មាន​ចិត្ត​ខឹង​នឹង​ប្តី ។​

​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ ជនសង្ស័យ​ជា​ប្រពន្ធ កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×