Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ ១៩ ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា ១០០០​ដង បន្ទាប់ពី​ព្យាបាល​ពួកគេ យ៉ាង​ទុកចិត្ត​ទុកដាក់ រហូតដល់​ជាសះស្បើយ​

spot_img

​ភ្នំពេញ​៖ អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​ព្យាបាល​ជាសះស្បើយ ហើយ​បាន​ចាក​ចេញពី​មិន​ទៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បានចេញ​សារ​​ថ្លែងអំណរគុណ​អស់ពី​បេះដូង ចំពោះ​ក្រុមគ្រូពេទ្យ​និង​គិលានុបដ្ឋាក​កម្ពុជា ដែល​បាន​ថែទាំ ព្យាបាល​ជានិច្ចកាល ផ្តល់​ភាពកក់ក្តៅ​ដល់​ពួកយើង​គ្រប់ពេល​វ​លា ពួក​អ្នកមាន​គ្រូពេទ្យ គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​ដ៏​ល្អ ពួកយើង​សូម​អបអរសាទរ ជាថ្មី​ម្តងទៀត ពួកយើង​សូម​អរគុណ​មួយ​ពាន់​ដង​ដល់​ពួក​អ្នក​។​

​នៅ​រសៀល​ថ្ងៃទី ១៨ ខែមេសា​នេះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បានចេញ​សារ​ពាក្យពេចន៍​ថ្លែងអំណរគុណ ដល់​ក្រុមគ្រូពេទ្យ​យើង របស់​អ្នកជំងឺ​Covid-19 ជនជាតិ​បារាំង ៤ នាក់ ដែល​បាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​បានជា​សះស្បើយ និង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ខ្លឹមសារ​ដែល​រៀបរាប់​ដោយ​អ្នកជំងឺ​ជនជាតិ​បារាំង​ទេនោះ​៖ “​អរុណសួស្តី លោក​វេជ្ជបណ្ឌិត សួន
​យើង​ស្តាយ​ណាស់ ដែល​មិនបាន​និយាយ​ពាក្យ​បន្តិច​ប​ន្ទួ​ច​ថា អរគុណ​ពួក​អ្នក​រហូតមក​ដល់ពេលនេះ​
​ឥឡូវ​ពួកយើង​បានមក​ដល់​អាកាសយានដ្ឋាន ទីក្រុង​សេ​អ៊ូ​ល ហើយ​ដោយសារ​ពួកយើង​ទាំង​បួន​នាក់ មាន​ពេលវេលា​ខ្លី​ផង យើង​សូម​ថ្លែងអំណរគុណ អស់ពី​បេះដូង​ចំពោះ​ពួក​អ្នក​ដែល​បាន​ថែទាំ ព្យាបាល​ជានិច្ចកាល ពួក​អ្នកផ្តល់​ភាពកក់ក្តៅ ដល់​ពួកយើង​គ្រប់ពេលវេលា ពួក​អ្នកមាន​គ្រូពេទ្យ គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​ដ៏​ល្អ ពួកយើង​សូម​អបអរសាទរ ជាថ្មី​ម្តងទៀត ពួកយើង​សូម​អរគុណ​មួយ​ពាន់​ដង ដល់​ពួក​អ្នក ហើយ​ពួកយើង​មិនអាច​បំភ្លេច​បានឡើយ នូវ​អំពើ​ល្អ​របស់​ពួក​អ្នក ពី​យើ​ខ្ញុំ Jean Marie,Jeanine Heitzler,Jacques et Angele Dremiere”៕ ដោយ​៖​កូ​ឡាប​

spot_img
×