Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ៤ខ្នង នៅមុខប៉ុស្តិ៍ព្រែកប្រា ត្រូវបានភ្លើងឆេះទាំងស្រុង

spot_img

ភ្នំពេញ ៖ ផ្ទះ ចំនួន៤ ខ្នង សង់នៅតាមផ្លូវមាត់ទន្លេបាសាក់ ត្រូវបាន ភ្លើងឆេះ ស្ទើរទាំងស្រុង នៅទៀបភ្លឺ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វសក័ ពុទ្ទសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោង០៣ និង១០នាទី នេះ ស្ថិតមុខប៉ុស្តិ៍ព្រែកប្រា ក្នុង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់អោយថា នៅមុនកើតហេតុ គេបានលឺសំលេង ដូចផ្ទុះអ្វីមួយ ហើយមិនបានប៉ុន្មាននាទីផង អណ្តាតភ្លើង ក៏ចាប់ផ្តើមមាន ហើយបង្កអោយមានភ្លើងឆេះផ្ទះតែម្តង ។ តែទោះជាយ៉ាងណានេះគ្រាន់តែជា ការសន្និដ្ឋានដំបូងពីប្រជាពលរដ្ឋដែលមានលំនៅក្បែរកន្លែងឆេះ សង្ស័យផ្ទុះកំប៉ុងហ្គាស ចំនែកខាងអាជ្ញាធរវិញមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការឆេះផ្ទះនេះនៅឡើយទេ ដោយ ឆេះគឺបំផ្លាញ ផ្ទះចំនួន៤ ខ្នង នឹង ខូចខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ ។

ចំណែករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ រួមជាមួយ ក្រុមហ៊ុន ទីក្រុងជ្រោយចង្ សរុបវា២៦គ្រឿង ក៏បានចេញប្រតិបត្តការណ៍ ជួយ ពន្លត់ និងរលត់ទៅវិញនៅម៉ោង៤និង20នាទី ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×