Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ក្មេង​ទំនើង​១៥​នាក់ ដែល​បង្ក​ការអុកឡុក អាហា​រដ្ឋា​ន​មួយកន្លែង នៅ​ខេត្តពោធិ៍សាត់​

spot_img

​ខេត្តពោធិ៍សាត់ៈ កម្លាំង​ប៉ូលិស​ក្រុង​ពោធិ៍សាត់ បាន​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​១៥​នាក់ ខណៈដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ កំពុង​បង្ក​ការអុកឡុក​នៅក្នុង​អាហា​រដ្ឋា​ន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការនគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កម្លាំង​ចុះបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ចំនួន​១៥​នាក់ ខណៈដែល​ក្មេង​ទំនើង​ទាំងនោះ កំពុង​បង្ក​ការអុកឡុក នៅក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ យកមក​កាន់​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ កាលពី​ល្ងាច ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ។

​លោក យឹម ស៊ា​ង​ហៃ បានឱ្យដឹងថា ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទាំង​១៥​នាក់ នោះ រស់នៅក្នុង​ភូមិ​ក្តី​ស្វិត ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ វត្ថុតាង​មាន ម៉ូតូ​ចំនួន ៩​គ្រឿង ដាវ​សាំ​មូ​រ៉ៃ​ចំនួន ៣​ដើម ចម្ពាមកៅស៊ូ​ចំនួន​៣ និង​គ្រាប់ឃ្លី​សម្រាប់​បាញ់​ចម្ពាមកៅស៊ូ ចំនូ​ន ៣៨​គ្រាប់​។​

​លោក​យឹម ស៊ា​ង​ហៃ អធិការនគរបាល​ក្រុង​ពោធិ៍សាត់ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ មេសា ឆ្នាំ​២០២០ នេះ​ថា ក្មេង​ទំនើង​ទាំង​១៥​នាក់ រួម​នឹង​វត្ថុតាង កម្លាំង​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×