Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​អស់សង្ឃឹម បម្រុង​បោះ​កូនស្រី​ពីលើ​ស្ពាន បញ្ចប់ជីវិត​ទាំង​ម៉ែ​និង​កូន ព្រោះតែ​វិបត្តិ​មិត្ត​ប្រុស​របស់​នាង រត់ចោល​រូបនាង និង​កូនស្រី​ម្នាក់​

spot_img

ប្រទេស​ថៃ ៖​ប៉ូលិស​នៅ​ទីក្រុង​បាងកក ត្រូវបាន​គេហៅ​ឲ្យ​ទៅកាន់​ស្ពាន​មួយ បន្ទាប់ពី​មាន​ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​គំរាម​បោះ​កូនស្រី​របស់ខ្លួន​ចេញពី​ស្ពាន ហើយ​បន្ទាប់មក នឹងធ្វើ​អត្តឃាត​ខ្លួនឯង​តាម​ក្រោយ​។ យ៉ាងណាមិញ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​រីក​រាលដាល គឺ​បន្ទាប់ពី​ត្រូវបាន​ចែករំលែក ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែលជា​សាក្សី​បានឃើញ​ផ្ទាល់​ភ្នែក ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​រូបនោះ បាន​និយាយថា ប៉ូលិស​ត្រូវបាន​ខ​ល​ហៅ​ដោយ​អ្នកដំណើរ ខណៈ​គេ​ឃើញ​ពួកគេ​កំពុងនិយាយ​លួងលោម​ស្ត្រី​គិត​ខ្លី​ឲ្យ​ស្ងប់ចិត្ត​។​

​នៅពេល​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ ស្ត្រី​រូបនេះ​បាន​ប្រាប់​ពួកគេ​ថា មិត្ត​ប្រុស​របស់​នាង​បាន​រត់ចោល​រូបនាង និង​កូនស្រី​ម្នាក់​។ នាង​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់ ព្រោះថា​នាង​កំពុងមាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។​

​ភាព​តានតឹង​នៃ​បញ្ហា​បែកបាក់ និង​បញ្ហា​លុយកាក់​នេះ គឺជា​មូល​ហេតុដែល​បានធ្វើឱ្យ​នាង ប៉ុនប៉ង​ធ្វើអត្តឃាត​រួមគ្នា​ជាមួយ​កូនស្រី​។​

​ប៉ូលិស​ក្រុង​បាងកក បាន​នៅ​ជាមួយ​ស្ត្រី​នោះ រហូតដល់​អាច​គ្រប់គ្រង​នាង​ឲ្យ​ស្ងប់ចិត្ត ដើម្បី​បាន​នាំ​កូនស្រី​របស់​នាង ត្រឡប់មកផ្ទះ​វិញ​។ តែ​យ៉ាងណាក៏ដោយ គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​និយាយថា អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ នៅតែ​ព្រួយបារម្ភ អំពី​ជោគវាសនា​របស់​ម្តាយ និង​កូន នៅ​ថ្ងៃក្រោយ​ទៀត មិនដឹងថា​នឹង​យ៉ាងណា​នោះទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ chiangraitimes)​

spot_img
×