Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​ម័​រ​ខាងកើត ស្នើសុំ​ឲ្យ​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ខ្លួន ដើម្បី​ទប់ស្កាត់​ការខ្វះខាត​ស្បៀង ដោយសារ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​ ៖ ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​.)​ រួមជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ បានទទួល​ជួបពិភាក្សា​ជាមួយ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ទី​ម័​រ​ខាងកើត​ប្រចាំ​ប្រទេស​កម្ពុជា អំពី​លទ្ធភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ឲ្យ​ទៅ​ទី​ម័​រ​ខាងកើត តប​តាម​ការស្នើសុំ​ពី​ទី​ម័​រ​ខាងកើត ដើម្បី​ទប់ស្កាត់​ការខ្វះខាត​អង្ករ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ជំនួប​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែចេត្រ ឆ្នាំកុរ ទោស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

​កិច្ចប្រជុំ​ជា​ផ្លូវការ​នេះ គឺធ្វើឡើង​តប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ហើយ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដែលមាន​ដូចជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឧកញ៉ា ហ៊ុន​ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ និង លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​ស​.​អ​.​ក​. រួមជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែលមាន ឯកឧត្តម ចាន់ សុខ​ទី ជា​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រដ ចំណែកឯ​ភាគី​ខាង​ទី​ម័​រ​ខាងកើត ដឹកនាំ​ដោយ ឯកឧត្តម អ៊ែ​ម៊ែ​នែ​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​ប៉េ​ស (ERMENEGILDO KUPA LOPES) អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​ប្រចាំ​កម្ពុជា និង​មន្ត្រី​លេខា​ទូត​ចំនួន​ពីររូប​ទៀត​។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ទី​ម័​រ​ខាងកើត​នេះ ខាង​ភាគី​កម្ពុជា​បានស្នើ​សុំ​ឲ្យ​ភាគី​ទី​ម័​រ​ខាងកើត​បញ្ជូន​លិខិត​ជា​ផ្លូវការ​តាមរយៈ​ក្រសួងការបរទេស ដោយ​បញ្ជា​ក់លើ​បរិមាណ រយៈពេល​នៃ​ការផ្គត់ផ្គង់ និង​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ការផ្គត់ផ្គង់ ដូចជា​ការ​វេច​ខ្ចប់ ការដឹកជញ្ជូន​និង​ប្រភេទ​អង្ករ ដែល​ត្រូវការ​ជាដើម ហើយ​ខាង​ភាគី​កម្ពុជា​នឹង​រង់ចាំ​សហការ និង​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ជានិច្ច​៕ ដោយ​៖​កូ​ឡាប​

spot_img
×