Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ខ្មែរ ជិត​២០​នាក់​ចាក​ចេញពី​ថៃ បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​

spot_img

​ព្រំដែន​កម្ពុជា​ថៃ​៖ ទោះបីជា​អាជ្ញាធរ​ថៃ​បន្ត​បិទ​ច្រកព្រំដែន អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ឈម​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក៏​នៅតែមាន​ប្រជា​ពលករ​ខ្មែរ​ប្រមាណ​២០​នាក់ បន្តធ្វើ​ដំណើរ​ចាក​ចេញពី​ទឹកដី​ថៃ វិលត្រឡប់​មក​ចូល​កម្ពុជា​វិញ ក្នុងពេលដែល​ប្រទេស​ថៃ បាន​ផ្អាក​ការងារ និង​បិទ​ប្រទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើ​ពលករ​ខ្មែរ បាត់បង់​ការងារ ដូច្នេះ​មានតែ​ត្រូវ​បង្ខំចិត្ត​វិលត្រឡប់ មក​ស្រុកកំណើត​វិញ ដើម្បី​ស្វែង​ការងារ​ធ្វើ​នៅ​ស្រុកកំណើត​វិញ ព្រោះថា​កម្ពុជា មិនបាន​បិទ​ប្រទេស និង​នៅ​បន្តធ្វើ​អាជីវកម្ម រកស៊ី​ជាធម្មតា​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ក្នុង​ការបិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង ទំនិញ​ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។​

​ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ១៨​នាក់ ស្រី ០៧​នាក់​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×