Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសម្នាក់ ស្លាប់ដោយនិស្សិតច្បាប់ឆ្នាំទី ៣ ម្នាក់ បើករថយន្តវ៉ារថយន្តមួយទៀត ជ្រុលបុកលើផ្លូវបេតុងនៅខណ្ឌដង្កោ

spot_img

ភ្នំពេញ៖ ក្មេងប្រុសម្នាក់កំពុងដើរឆ្លងផ្លូវត្រូវនិស្សិតសាលាច្បាប់ឆ្នាំទី៣ម្នាក់បើករថយន្ដវ៉ាជែងជាមួយរថយន្ដមួយគ្រឿងផ្សេងទៀតក្នុងល្បឿនលឿនជ្រុលបុក បុកបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០៨ នៅចំណុចផ្លូវបេតុងព្រៃ ស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

សមត្ថកិច្ចឱ្យដឹងថា៖ក្មេងប្រុសរងគ្រោះឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំមានទីលំនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ។

សមត្ថកិច្ចបានឱ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនវ៉ាជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសដែលដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ក្រោយកើតហេតុភ្លាមៗនោះម្ចាស់រថយន្ដជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែងធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ ។

បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចប្រគល់ទាំងរថយន្ដទៅអោយកម្លាំងសមត្ថកិច្ចចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ។ ចំណែកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់វត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×