Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​នាំ​ក្មេងស្រី​ម្នាក់ អាយុ​១១​ឆ្នាំ ពង្រាត់​យកទៅ​រួមភេទ​ដោយ​បង្ខំ សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ ហើយ​បញ្ជូនទៅ​តុលាការ​

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​នាំ​ក្មេងស្រី​ម្នាក់ អាយុ​១១​ឆ្នាំ ពង្រាត់ ជាច្រើន​ថ្ងៃ យកទៅ​រួមភេទ​ដោយ​បង្ខំ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ហុន ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាង​ឡាន មាន​ទីលំនៅ ភូមិ​០៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភួ​មិ​ន្ទ ទៅ​សាលាដំបូង​ខេត្ត​។​

​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង​៥៩​នាទី​ព្រឹក ម្តាយ​ក្មេងស្រី​រងគ្រោះ​បានមក​រាយការណ៍​ថាៈ​
​បាន​បាត់​កូនស្រី​ឈ្មោះ​ឡ​.​ម​.​រ អាយុ ១១ ឆ្នាំ មាន​ទីលំនៅ ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ក្រោយពី​ទទួលបាន​ការរាយការណ៍ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​តៃ​ក្រោម និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ចុះ​ស្រាវជ្រាវ​ស្វែងរក​ក្មេងស្រី​ដែល​បាត់​ខ្លួន​ខាងលើ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​ថ្ងៃត្រង់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្មាច់មានជ័យ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​រកឃើញ​ក្មេងស្រី​រងគ្រោះ​ខាងលើ នៅ​ជាមួយ​ឈ្មោះ ហុន ពេជ្រ​។ ក្រោយពី​បាន​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយគ្នា​ពិតប្រាកដ​មែន​៕​ដោយ​៖​កូ​ឡាប​

spot_img
×