Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ បន្ត​គាំទ្រ​រាជរដ្ឋាភិបាល ដើម្បី​ជម្នះ​ឧបសគ្គ​នានា​បន្តទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​មេរោគ COVID-19

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ឆ្លងកាត់​ឧបសគ្គ​ច្រើន​រាប់មិនអស់ ដោយ​ជោគជ័យ ធ្វើឱ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សម្រួល​ដល់​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង ជា​រៀងរាល់ថ្ងៃ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ​ថា “​ដោយមាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​រាប់មិនអស់ ដោយ​ជោគជ័យ ធ្វើឱ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​បាន​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ជា​រៀងរាល់ថ្ងៃ​”​។

​សម្តេច​ពិជ័យ​សេនា បាន​ថ្លែងបន្តថា “​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​គាំទ្រ​រាជរដ្ឋាភិបាល ដើម្បី​ជម្នះ​ឧបសគ្គ​នានា​បន្តទៀត សម្រាប់​ភាពប្រសើរឡើង​របស់​យើងទាំងអស់គ្នា​”​។​

​សម្តេច បាន​លើកឡើងថា វត្តមាន​របស់​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ការតស៊ូ​គ្រប់បែបយ៉ាង​របស់​រាជ​រដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា ធ្វើការ​បង្រួបបង្រួម​ក​ម្លាំ​ង​ដែល​បែកខ្ញែក ឱ្យ​ក្លាយជា​កម្លាំង​ជាតិ​តែមួយ ទទួលបាន​ការឯកភាព​ជាតិ​ពេញលេញ ដែលជា​កត្តា​យ៉ាងសំខាន់​បំផុត ក្នុង​ដំណើរការ​ស្វែងរក​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​សង្គមជាតិ​។​

“​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​មេរោគ​COVID-19 សូម​បងប្អូន​កងទ័ព និង​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​ផ្សព្វផ្សាយ​ក្នុង​ចេតនា​ទុច្ចរិត​ណាមួយ​របស់​ពួកគេ​។ សូម​បងប្អូន តាមដាន​ព័ត៌មាន​អំពី​ការណែនាំ និង​វិធានការ​ការពារ​នានារ​បស់ ក្រសួងសុខាភិបាល ជាពិសេស​បន្ត​ចូលរួម​គាំទ្រ​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត​ដល់​រាជរដ្ឋាភិបាល​របស់​យើង ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​មេរោគ COVID-19 នេះ​” សម្តេច​ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់បន្ថែម​ដូច្នេះ​។​

​សូម​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ចំពោះ​សុខមាលភាព​កងកម្លាំង​របស់ខ្លួន និង​លើកកម្ពស់​ជីវភាព​រប​ស់​ពួកគាត់​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​៕​ដោយ​៖​កូ​ឡាប​

spot_img
×