Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ប្តូរ​ឈ្មោះ​ផ្លូវ​២០០៤ ទៅជា “​មហាវិថី សម្តេចចៅហ្វា​វាំង វរ​រៀង​ជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​”

spot_img

​ភ្នំពេញ​៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​ជម្រាបជូន​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ករណី​សំណើ​ដុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ប្រសិទ្ធ​នាម ផ្លូវ​២០០៤ ស្ថិតនៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​។​

​យោងតាម​សំណើ និង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី
​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ប្តូរ​ឈ្មោះ​ផ្លូវ​២០០៤ ទៅជា​មហាវិថី “​សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​”​។ នេះ​បើតាម​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ផ្លូវ​២០០៤ ដែល​ត្រូវ​ប្តូរ​ឈ្មោះ​ថ្មី ចាប់ពី​ចំណុច​មហាវិថី​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) រហូតដល់​ចំណុច​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​៤៤៥០​ម៉ែត្រ និង​មាន​ទទឹង​ប្រវែង​២០​ម៉ែត្រ ស្ថិតនៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ដោយ៖កូឡាប


spot_img
×