Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​មួយក្រុម​ពោរ​ពេញ​ដោយ​ល្បិច ចូល​បន្លំ​លួចលុយ​បាន​ជាង​៥​ពាន់​ដុល្លា​រក្នុងផ្ទះ​វី​ង​និង​លក់​ចាប់​ហ៊ួ​យ ម៉ាក​ស្រី​មាស​

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់ បានធ្វើ​សកម្មភាព​បន្លំ​យកលុយ​អស់​ជាង​៥​ពាន់​ដុល្លារ​នៅផ្ទះ​វី​ង​វេ​លុយ និង​លក់​ចាប់​ហ៊ួ​យ យីហោ​ម៉ាក​ស្រី​មាស ហើយ​គេចខ្លួន​បាត់អស់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី ១៩ ខែមេសា​ឆ្នាំ ២០២០ ត្រង់ចំណុច​ផ្ទះ​វី​ង​វេ​លុយ យីហោ​ម៉ាក់​ស្រី​មាស ស្ថិតនៅ​ក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បើតាម​សម្តី​របស់​ជនរងគ្រោះ​ឈ្មោះ អែម ផល្លា អាយុ​៣២​ឆ្នាំ ដែលជា​ម្ចាស់ផ្ទះ​វី​ង​វេ​លុយ និង​លក់​ចាប់​ហ៊ួ​យ​យីហោ​ម៉ាក់ ស្រី​មាស បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​បើក​តូប​លក់​ជាធម្មតា ដោយ​ឲ្យ​លោកយាយ អាយុ​៨០​ឆ្នាំ នៅចាំ​មើល កន្លែង​លក់ ចំណែក​ខ្លួន​នៅ​ខាងលើ​ផ្ទះ លុះ​បាន​បន្តិចក្រោយមក​ក៏មាន ជនសង្ស័យ​ប្រុស​ម្នាក់​ដើរ​មករក​ទិញ​កាត​ទូរស័ព្ទ ១​ដុល្លារ ជនសង្ស័យ​ឲ្យ​លុយ​ក្រដាស់​១០​ដុល្លារ ដើម្បី​ឲ្យ​ជនរងគ្រោះ​អាប់​លុយ នេះ​ល្បិច​មួយ​ដើម្បី​ដឹង​ចំណុច​ដែល​ជនរងគ្រោះ​ទុកដាក់​លុយ​។​

​ជនរងគ្រោះ​បាន​បន្តថា ក្រោយមកទៀត ក៏មាន​ជនសង្ស័យ​ជា​មនុស្ស​ស្រី ដើរមក​ទិញ ទឹកកក​អនាម័យ​៥០០​រៀល​ចំនួន​៣​ថង់ ដើម្បី ឲ្យ​ជនរងគ្រោះ​យាយ​អាយុ​៨០​ឆ្នាំ វក់វី​នឹង​ទឹកកក​៣ ថង់​នោះ ខណៈនោះ​ក៏មាន​ជនសង្ស័យ​ប្រុសៗ​២​នាក់​ទៀត ដើរ​មកពី​ចំហៀង​តូប សំដៅទៅ​កន្លែង​ដាក់​លុយ​(​កាបូប​) ។​

​លុះ​នៅពេល​យកបាន​កាបូប​លុយ​នោះ​ហើយ ជនសង្ស័យ​២​នាក់​នោះ បាន​រត់​ឡើងលើ​ម៉ូតូ​ដែល​បក្ខពួក​កំពុង​បញ្ឆេះ​ចាំ​នៅក្បែ​ង​ផ្ទះ​ជនរងគ្រោះ រីឯ​ស្ត្រី​ដែលជា​បក្ខពួក មក​ទិញ​ទឹកកក​ចាប់​យាយ​អាយុ​៨០​ឆ្នាំ​ជាប់​កុំ​ឲ្យ​តាម ទើប​ជនសង្ស័យ​ជា​មនុស្ស​ស្រី​រត់​ទៅតាម​ក្រោយ​គេ​ខ្លួន​ជិះ​ម៉ូតូ​ចែកផ្លូវ​គ្នា​អស់ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ខាង​ថា ជនសង្ស័យ​មាន​គ្នា​រហូតដល់​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ដោយ​ឲ្យ​៣​នាក់​ចូលធ្វើ​សកម្មភាព​នឹង​៣​នាក់​អង្គុយ​ត្រៀម​លើ​ម៉ូតូ ដោយ​ជនសង្ស័យ​ទាំងអស់​សុទ្ធតែ​ពាក់មួក​និង​ម៉ាស​គ្រប់គ្នា ។​

​ក្រោយពី​ជនសង្ស័យ​គេចខ្លួន​បាត់អស់ មួយសន្ទុះ​ធំ​គេ​ឃើញ​មាន សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​សួរនាំ​ទើប​រៀបចំ​ធ្វើ​កំណត់ ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដើម្បី​កំណត់​ភិនភាគ​ជនសង្ស័យ ងាយស្រួល​ក្នុងការ​តាម​ចាប់ខ្លួន​៕​ដោយ​៖​មី​ដា​

spot_img
×