Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង បុក​គ្នា ខូចខាត​ទាំងសងខាង នៅ​ខេត្តស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង​៖​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង ទៅមុខ​លែងរួច​។ អ្នករងរបួស ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង ត្រង់ចំណុច​មុខ​រដ្ឋបាល​ព្រៃឈើ​ភ្នំ​ក្រហម ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​។​

​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ុង​តេ​រ៉ូ មាន​គ្នា​ជិះ​ពី​៤ ទៅ​៥​នាក់ មាន​ទាំង​ក្មេង​តូចៗ​ទៀតផង បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​
​មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ស៊ាំ​ង​យ៉ុង បើក​ទិស​បញ្ច្រាស​គ្នា​។ ភ្លាម​នោះបាន​បុក​ពេញទំហឹង ដោយ​រថយន្ត​ស៊ាំ​ង​យ៉ុង បើកបរ​មិន​ប្រកាន់​ស្តាំ ជិះ​តែម្នាក់ឯង (​មិន​រងរបួស​ទេ​)​។ រថយន្ត​មួយទៀត​អ្នកបើក​
​បររថ​យន្ត​ម៉ុង​តេ​រ៉ូ បោក​ផ្ទប់​នឹង​ចង្កូត​ចំ​ទ្រូង និង​ប្រពន្ធ​រងរបួស​ជើង ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា រថយន្ត​បង្ក​ម៉ាកស​ស៊ាំ​ង​យ៉ុង ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ 2A 5116 ឈ្មោះ ទូច វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ដូន​ធី ឃុំ​បូសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​មុន​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​មកពី​លក់​ស្វាយចន្ទី បំណង​ទៅផ្ទះ​វិញ​នៅឯ​ខេត្តកំពង់ចាម ។ ចំណែក​រថយន្ត​ម៉ាក​ម៉ុង​តេ​រ៉ូ ពណ៌​ប្រផេះ ពាក​ផ្លាកលេខ​ភ្នំពេញ 2C 3623 បើកបរ​ដោយ​ឈ្មោះ​ស៊ឹម គ្រី​យ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​វិហារ​សម្បូរ ឃុំ​រការ​៥ ខេត្ត​ត្បូងឃ្មុំ ទិសដៅ​ទៅ​ខេត្តរតនគិរី (​ទៅ​មើល​ចំការ​)​។​
ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​កន្លែង​រង់ចាំ ការដោះស្រាយ​ពី​ម្ចាស់​រថយន្ត​បង្ក​តាមផ្លូវ​ច្បាប់​។ រីឯ​អ្នករងរបួស​ជិះ​រថយន្ត​ម៉ុង​តេ​រ៉ូ ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ដើម្បី​ព្យាបាល ៕ ដោយ ៖ សុខុម​

spot_img
×