Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​បង្កើត​រំលោភ​កូនស្រី​ជាច្រើន​ដង ទោះ​នាង​អង្វរ​បដិសេធមិន​រួមភេទ ក៏​ឪពុក​គំរាម​បង្ខំ​ទោះបី​ឱ​ពុក​ត្រូវ​ជាប់គុក​ខ្មាស​គេ​ក៏ដោយ

spot_img

​ភ្នំពេញ​៖ ជន​ល្មោភកាម​ជា​ឪពុក​បង្កើត​បានធ្វើ សកម្មភាព​រំលោភ សេពសន្ថវៈ​លើ​កូនស្រី​ខ្លួនឯង អាយុ​១៥​ឆ្នាំ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ពងទឹក ធ្វើការ​ឃាត់ខ្លួន​។ ក្មេងស្រី​រងគ្រោះ ក៏មាន​ប្តី​រួចហើយ​ដែរ​។​

​នគរបាល​ក៏បាន​បញ្ជាក់​ពី​សាវតារ​នៃ​រឿងនេះ​ថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ យ​.​ស ភេទ​ស្រី អាយុ​១៥​ឆ្នាំ កំពុងតែ​ដេក​ចុច​ទូរស័ព្ទ​លេង​ក្នុង​បន្ទប់​ម្នាក់ឯង ស្ថិត​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ហម សំអាត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ បាន​ដើរ​ចូលមក​ក្នុងផ្ទះ​រួច​បើកទ្វារ​បន្ទប់​របស់​ជ​ន​រងគ្រោះ ហើយ​បាន​និយាយ​លួងលោម​ជនរងគ្រោះ​ថា​ប៉ា​សុំ​ដេកជាមួយ​កូន​ឯង តែ​ជនរងគ្រោះ​បាន​ឆ្លើយ​បដិសេធថា​ខ្ញុំ​មិន​ដេក​ជាមួយ​ប៉ា​ទេ​។ បន្ទាប់មក​ជនសង្ស័យ​បាន​និយាយ​គំរាម​ជនរងគ្រោះ​ថា បើ​មិន​ឲ្យ​ប៉ា ប៉ា​ត្រូវតែ​ធ្វើ​ទោះបី​ជាប់គុក​ខ្មាស​គេ​ក៏ដោយ ពេល​ជនរងគ្រោះ​ឮ​ពាក្យ​គំរាម​របស់​ជនសង្ស័យ​ក៏​បណ្តោយ​ខ្លួន​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​មួយ​លើក​។​

​លុះដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០៥​នាទី​ជនរងគ្រោះ​កំពុងតែ​ឈរ​លេង​នៅក្បែរ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​សាលា​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ហៅ​ជនរងគ្រោះ​ឲ្យ​ចូល​ក្នុងផ្ទះ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​មួយលើកទៀត ហើយ​និយាយ​គំរាម​ជនរងគ្រោះ​មិន​ឲ្យ​និយាយ​រឿងរ៉ាវ​ខាងលើប្រាប់​ម្តាយ​និង​ប្តី​របស់​ជនរងគ្រោះដឹង​ឡើយ​។ ក្រោយពី​ជនសង្ស័យ​បាន​រំលោភ​ជនរងគ្រោះ បានសម្រេច​ពីរលើក​រួចមក ជនរងគ្រោះ​ក៏បាន​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្តី​ស្ថិតនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​វិញ​ម្តង​។​

​រហូតដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​០០​នាទី​ ឈ្មោះ ជ័យ នា​រាជ្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវជា​ប្តី​របស់​ជន រងគ្រោះមានការ​សង្ស័យ​ក៏បាន​យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ មក​ឆែក​មើល​ស្រាប់តែ​ឃើញ​ការផ្ញើ​សារ​ជា​សំឡេង​របស់​ជនសង្ស័យ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ដែល​បាន​និយាយថា កូន​ឯង​ទៅ​ដេក​ផ្ទះ​ប្តី​មួយអាទិត្យ ហើយ​ឲ្យ​ប៉ា​មួយអាទិត្យ​បានតែ​មួយដង​។​

​ពេល​ឈ្មោះ ជ័យ នា​រាជ្យ ត្រូវជា​ប្តី​របស់​ជនរងគ្រោះ ក៏បាន​នាំ​ជនរងគ្រោះ​មក​រាយការណ៍ប្រាប់​សមត្ថកិច្ច​និង​ដាក់ពាក្យ​បណ្តឹង​ជនសង្ស័យ​ជាឪពុកក្មេកនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ង​ទឹក ដើម្បី ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​នៅវេលា​ម៉ោង​១៥​និង​៥០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ត្រពាំង​សាលា យកមក​ធ្វើកា​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់​ការចាប់​ឃាត់ខ្លួន​នេះដែរ ធ្វើឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ យស​ក ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​លក់ដូរ​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ត្រពាំង សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ជនសង្ស័យ​ឈ្មោះ ហម សំអាត អាយុ​៤០​ឆ្នាំ​មុខរបរ​លក់ដូរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ ត្រូវជា​ឪពុក​ជនរងគ្រោះ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×