Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយចំណង់​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី ត្រូវបាន​រកឃើញថា កើត​វីរុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ ៖ នាយចំណង់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី ត្រូវបាន​រកឃើញថា កើត​វីរុស​កូ​វីដ​១៩ ប៉ុន្តែ​ស្ថានភាព​របស់​នាយទាហាន​សិក្ខាកាម​ទាំង​៣​រូប ពុំមាន​សញ្ញា​ធ្ងន់ធ្ងរ​នោះទេ​។ សិក្ខាកាម​ទាំង​៣​រូបនេះ កំពុង​សិក្សា​ឆ្នាំ​ទី​៣ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​ទីក្រុង​សេន​ភី​ត​ថើ​ស្បឺ​ក (Saint Petersburg) ​សហព័ន្ធរុស្ស៊ី​។​

​បើតាម​របាយការណ៍រ​បស់ ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យ​អនុព័ន្ធយោធា នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ នេះ បាន​ឲ្យ​ដឹងថា សិក្ខាកាម​យោធា​កម្ពុជា​៣​រូប ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ពេលនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​ប្រទេស​រុស្ស៊ី​។ ការរកឃើញ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខ្លួន​សិក្ខាកាម​យោធា​កម្ពុជា​៣​រូបនេះ ធ្វើឡើង​ក្រោយ​ការពិនិត្យ​របស់​មន្ទីរ​ពេទ្យ​ក្រុង នៅ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០​។ រីឯ​មូលហេតុ នៃ​ការឆ្លង​នេះ ត្រូវបាន​ការិយាល័យ​អនុព័ន្ធយោធា​កម្ពុជា អះអាងថា មូលហេតុ​នៃ​ការឆ្លង​នេះ ដោយសារ​មានការ​ឆ្លង​ពី​បណ្តា​សិក្ខា កាម​យោធា​ជនបរទេស​ដទៃទៀត ដែល​សិក្សា​ជាមួយគ្នា និង​ស្នាក់នៅ​ជាន់​ជាមួយគ្នា​។ បច្ចុប្បន្ន សិក្ខាកាម​យោធា​៣​រូប ត្រូវបាន​ខាង​សាលា បញ្ជូនទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​កំពុង​តាមដាន​សុខភាព​បន្តទៀត​។​

​យោងតាម​ការរាយការណ៍​ពី​ប្រធាន​ក្រុម​ប្រចាំ​សាលា​ផ្ទាល់ គឺ ស្ថានភាព​ជំងឺ​របស់​សិក្ខាកាម​យោធា​កម្ពុជា​ទាំង ៣ រូបនោះ នី​មិនទាន់មាន​សភាព​ធ្ងន់ធ្ងរ​ទេ ដោយសារ​ពួកគេ​បាន​រាយការណ៍​ពី​សុខភាព និង​ស្ថានភាព​ជំងឺ​របស់​ពួក គេ​ទាំងអស់គ្នា​ប្រាប់​ទៅដល់​ពេទ្យ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​ទាន់ ពេលវេលា ។​

​សូមបញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​រុស្ស៊ី នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា អ្នក​ឆ្លង​ថ្មី​នៃ COVID-19 រហូតដល​ទៅ ៦.០៦០​នាក់ ត្រូវបាន​រាយការណ៍ ក្នុង​រយៈពេល​២៤​ម៉ោង ចុងក្រោយ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​បូក​បញ្ចូល​តួលេខ​អ្នក​ឆ្លង​ថ្មី​ខាងលើ ធ្វើឱ្យ​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​រុស្ស៊ី កើន​ដល់ ៤២.៨៥៣​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ ៣៦០​នាក់ បាន​ស្លាប់ និង​ជាសះស្បើយ ៣.២៩១​នាក់​។ ចំណែកឯ ទីក្រុង​ម៉ូស្គូ នៅតែ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយមាន​ករណី​ឆ្លង ២៤.៣២៤​នាក់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×