Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ប្រមាណ​ ៣០ ​នាក់ នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ហែក​គុក​រត់ តែ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន​វិញ​ទាំងអស់​

spot_img

​កំពង់ស្ពឺ ៖ នៅ​យប់​នេះ​មាន​អ្នកទោស​ប្រមាណ ៣០ នាក់ បាន​ព្យាយាម​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ តែ​ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ ចាប់​ឃាត់ខ្លួន​វិញ​បាន​ទាំងអស់ ដោយ​មិនមាន​អ្នកទោស​ណា​ម្នាក់​រត់​រួច​នោះទេ ។ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ទាំងយប់​ផងដែរ ។ មន្ត្រី​ពន្ធនាគារ កំពុង​ស៊ើបអង្កេត​រក​មូល​ហេតុដែល​នាំអោយ​មានការ​លួច​រត់ចេញ​ទាំងយប់​នេះ ។​

​ក្រុម​ទណ្ឌិត​ប្រមាណ​៣០​នាក់ នៅ​ព្រលប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ បាននាំគ្នា​វាយ​មន្ត្រី​ពន្ធនាគារ​ឲ្យ​រងរបួស​ប្រុង​រត់ចេញ​ពី​គុក ខេត្តកំពង់ស្ពឺ តែ​ត្រូវបាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ សហការ​ចាប់​ជនសង្ស័យ​បានមក​វិញ​ទាំ​អស់​ភ្លាមៗ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក វ៉ី សំណាង គណបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អ្នកដឹកនាំ​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​អ្នកទោស​ហែក​គុក​រត់​នេះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ថ្លែងថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាមៗ​ថា មាន​ក្រុម​អ្នកទោស​ហែក​គុក និង​វាយ​មន្ត្រី​ពន្ធនាគារ​រត់ចេញ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​សហការគ្នា​បង្ក្រាប និង​ចាប់​ជនដៃដល់​ជា​អ្នកទោស​យកបាន​មកវិញ​ភ្លាមៗ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា អ្នកទោស​ដែល​រត់​បាន​ដល់​ក្រៅ​មន្ទីរឃុំឃាំង ក៏ត្រូវ​ចាប់បាន​មកវិញ​ទាំងអស់​ដែរ និយាយ​រួម​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ថា មាន​អ្នកទោស​រត់​រួច​រាប់រយ​អ្នក​នោះទេ​។​

​លោក​អភិបាលខេត្ត​សង្កត់ធ្ងន់ថា បើ​ប្រើ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​មិន​ធានាបាន លោក​នឹង​បញ្ជា​កម្លាំងយោធា​បន្ថែមទៀត ដើម្បី​គ្រប់គ្រង​សភាពការណ៍​។​

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អ្នកទោស​ប្រុង​រត់ និង​វាយ​មន្ត្រី​ពន្ធនាគារ​ឲ្យ​របួស​នេះ ដោយ​អ្នកទោស​ម្នាក់​បាន​ឈឺ ហើយ​ត្រូវយក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល ពេលនោះ​រថយន្ត​សង្គ្រោះ​ចូលទៅ​ក៏ត្រូវ បាន​ក្រុម​អ្នកទោស​បះបោរ​ឈាន ទៅ​វាយ​មន្ត្រី​ពន្ធនាគារ​តែម្តង ហើយ​មានឱកាស​ក៏​នាំគ្នា​រត់ចេញ​ពី​គុក ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់បាន​មកវិញ​។​

ការ​សម្រុក​រត់គេច​ក្រុម​អ្នកទោស​នេះ​គឺ​សមត្ថកិច្ច​ចូល​ទៅយក​អ្នកទោស ដែលមាន​ជំងឺ​ទើប​ឱកាសល្អ​ក្រុម​អ្នកទោស​ព្យាយាម​រត់គេច ទីតាំង​ពន្ធនាគារ​នេះ មានការ​យាម​តឹងរឹង​ណាស់​មិនគួរណា​ក្រុម​អ្នកទោស​រត់​រួច​សោះ ឬមួយ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​លោក ទីន សុ​វ​ណ្ណី គ្រប់គ្រង​ដឹកនាំ​ជា​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នេះ មាន​អ្នកទោស​ជាច្រើន​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន ខ្លះ​ចាប់ខ្លួនបាន​មកវិញ ខ្លះទៀត​រត់គេច​បាត់​តែម្តង ប៉ុន្តែ​អ្វីៗ អស់លោក​ព្យាយាម​លាក់បាំង​ព័ត៌មាន​ណាស់ ទើបតែ​ពេលនេះ​បែកធ្លាយ​ដោយសារតែ​ក្រុម​អ្នកទោស​២៦​នាក់​ព្យាយាម​រត់គេចខ្លួន​។​

​ករណី​អ្នកទោស​អាច​រត់​ចេញពី​ពន្ធនាគារ ទាំង​ក្បាល​ព្រលប់ បានធ្វើអោយ​មហាជន​មានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង និង​មាន​ចម្ងល់​សួរ​ហេតុ​អ្វីដែល​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ គេ​ឃើញ​មានការ​យាម​តឹងតែង ប៉ុន្តែ​បែរជា​អ្នកទោស​អាច​រត់​ចេញពី​ពន្ធនាគារ​រួច តើ​នេះ​មកពី​ការធ្វេសប្រហែស ឬ មាន​អ្វី​នៅ​ពី​ក្រោយខ្នង ?

​នៅវេលា​ព្រឹក​ថ្ងៃទី​២០ មេសា នេះ ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ បានទេ​។

​ពន្ធនាគារ មិនមែនជា​ផ្ទះសម្បែង ឬ​ជា​ហាង​ទំនិញ ដែល​អាច​ចេញចូល ស្រេច​តែ​ចិត្ត​បានទេ ព្រោះ​ជា​កន្លែង ដែល​ឃុំខ្លួន​អ្នកទោស ដែលមាន​របង​ច្រើន​ជាន់ មាន​សោ​ចាក់​គ្រប់​ទ្វារ មានការ​យាមកាម​តឹងរ៉ឹង និង​មានការ​ឆែកឆេរ​ត្រួតពិនិត្យ យ៉ាង​ហ្មត់ចត់ ពី​សំណាក់​ឆ្មាំ​គុក ដូច្នេះ​មិនអាច​លួច​រត់​បាន​ងាយៗ​នោះទេ ។​

​សូម​រំលឹកថា នៅ​ឆ្នាំ​២០១៦ លោក ទីន សុវណ្ណនី កាន់តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី ។ នៅវេលា​ម៉ោង​ប្រមាណ ២​រំលងអធ្រាត្រ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧​នេះ មាន​អ្នកទោស​ចំនួន​៥​នាក់ បាន​លួច​ហែក​របង​គុក​រត់​ចេញពី​គុក ដោយ​រត់​រួច​ពេលនោះ​អស់​៤​នាក់ និង​ចាប់បាន​មកវិញ​ម្នាក់ ព្រោះ​លោត​បាក់​ចង្កេះ​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×