Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ អ្នក​អត្ថា​ធិ​ប្យា​យ​កុំ​តាំងខ្លួន ជា​ចៅក្រម​កាត់សេចក្តី​ឲ្យ​សោះ​

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​ព្រមទាំង​មន្ត្រី​ក្រសួង​ព័ត៌មាន ប្រចាំឆ្នាំ​ជា​លើក​ទី​២ នៅ​រាត្រី​ថ្ងៃទី​២១ មករា​នេះ នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អ្នក​អត្ថា​ធិ​ប្យា​យ កុំ​តាំងខ្លួន ជា​ចៅក្រម​កាត់សេចក្តី​ឲ្យ​សោះ វា​នឹងធ្វើ​ឲ្យ​ម្ចាស់​ស្ថាបនា​នោះ​ខូច​ឈ្មោះ ។​

​គួរ​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ អាទិត្យ ៥​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ​លើក​ទី​២ ដែលមាន​អ្នកចូលរួម​ប្រមាណ ៣.៤០០​នាក់ ក្នុងនោះ​មាន​មន្ត្រី និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ជាច្រើនរូប​ចូលរួម​ផងដែរ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ពរ​ណ៌​កោះ​ពេជ្រ​។​

​ជំនួប​ប្រចាំ​ឆ្នាំនេះ គឺ​នឹង​ផ្តល់ឱកាស​ដល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន​និង​បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បានល្អ​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​ច្បាស់លាស់​ដើម្បី​បំ​រើស​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×