Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រួសារ ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ពេល​ត្រឡប់មកវិញ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ

spot_img

​ខេត្ត​ប៉ៃលិនៈ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ផ្សព្វផ្សាយ និង​ចែក​ខិត្តប័ណ្ណ ចំពោះ​បងប្អូន ដែលមាន​ក្រុមគ្រួសារ ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ពេល​ត្រឡប់មកវិញ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ ប្រសិនបើ​ក្រុមគ្រូពេទ្យ​ពិនិត្យ​សុខភាព ពួកគាត់​ទៅ មិនមាន​ជំងឺ​កូ​វីដ​១៩ នោះទេ ទើប​អនុញ្ញាតឱ្យ​ពួកគាត់ ទៅ​ជួបជុំ​គ្រួសារ​វិញ​ជាធម្មតា ។​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំ​អំណោយ​មនុស្សធម៌ ទៅ​ផ្ដល់​ជួន​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះមុខខ្វះក្រោយ​ចំនួន​៧​គ្រួសារ រស់នៅ​តំបន់​ដាច់ស្រយាល កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​។​

​លោកស្រី ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំនូវ ប្រសាសន៍​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ពី​លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យក ចិត្ត​ទុកដាក់​គិតគូរ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​កំពុង​ជួប​ការ លំបាក ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​សូម​បងប្អូន​ទាំងអស់គ្នា ក៏ដូចជា​ក្រុមគ្រួសារ​កុំ​អស់សង្ឃឹម ត្រូវ​បន្ត​ការថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​

​លោកស្រី ពៅ សុខ បាន​បញ្ជាក់ថា​គ្រឿងឧបភោគ​បរិភោគ ក៏ដូចជា​ថវិកា ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំយកមក​ឧបត្ថម្ភ​ជូន បងប្អូន​ប្រជាពលរដ្ឋ នាពេលនេះ អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បាន​មួយគ្រា ដែលជា​ទឹកចិត្ត​សប្បុរសធម៌ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​លោកស្រី ពៅ សុខ​និង​ក្រុមការងារ បានធ្វើការ​ផ្សព្វផ្សាយ​និង​ចែក​ខិត្តប័ណ្ណ ដែល​ទទួលបាន​ពី​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ស្ដីពី​របៀប​លាង​សម្អាត​ដៃ ជាមួយ​ទឹក​និង​សាប៊ូ ដើម្បី​បង្ការ ជំងឺ​កូ​វីដ​១៩ និង វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ ចំពោះ​បងប្អូន ដែលមាន​ក្រុមគ្រួសារ ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ពេល​ត្រឡប់មកវិញ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ ប្រសិនបើ​ក្រុមគ្រូពេទ្យ​ពិនិត្យ​សុខភាព ពួកគាត់​ទៅ មិនមាន​ជំងឺ​កូ​វីដ​១៩ នោះទេ ទើប​អនុញ្ញាតឱ្យ​ពួកគាត់ ទៅ​ជួបជុំ​គ្រួសារ​វិញ​ជាធម្មតា ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​ពួកគាត់ យល់ដឹង​អំពី​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​បាន​យល់​អំពី​ការឆ្លង​នៃ​វីរុស​កូ​វីដ​១៩ និង​រយៈពេល​នៃ​ការចេញ​រោគសញ្ញា​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

 

spot_img
×