Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ​សារព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​៣០​នាទី រៀបចំ​សន្និសីទ​សារព័ត៌មាន ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​កម្ពុជា​នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​។​

​សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលបំណង​ជម្រាប​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព និង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​រាយការណ៍​ពី​ការ​រាតត្បាត និង​អន្តរាគមន៍​ឆ្លើយតប​ជំងឺ​នេះ​។

​សូមជម្រាបថា ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ប្រកាសថា អ្នកជា​សះស្បើយ​សរុប​កើន​ដល់​១០៥​នាក់ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ធ្លាក់ចុះ​មាន​ត្រឹមតែ​១៧​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×