Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​មាន​អ្នកស្លាប់​ជិត ២.០០០​នាក់​ទៀត ត្រឹម ២៤​ម៉ោង​ចុងក្រោយ អ្នកស្លាប់​សរុប​កើន​ដល់​ជាង ៤០.០០០​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច​កើនឡើង​ជិត ២.០០០​នាក់​ទៀត ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប​ហក់​ឡើងដល់ ៤០.៦៦១​នាក់​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​នៅ​ថ្ងៃអាទិត្យ​មាន​អ្នកស្លាប់​ចំនួន ១.៩៩៧​នាក់ ខណៈ​ថ្ងៃ​សៅរ៍​មាន​មនុស្ស​ចំនួន ១.៨៩១​ស្លាប់​។​

​ចំនួន​អ្នកស្លាប់​សរុប​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច ស្មើនឹង​ជិត ២​ដង​នៃ​ចំនួន​អ្នកស្លាប់​នៅ​អ៊ីតាលី ខណៈដែល​អ្នក​ឆ្លង​កើន​ជិត​ដល់ ៧៦០.០០០​នាក់​។

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​នេះ បានធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា លើ​ប្រជាពលរដ្ឋ​ចំនួន​ជិត ៤.០០០.០០០​នាក់​។​

​ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ច្រើនជាង ២២​លាន​នាក់​បានដាក់​ពាក្យស្នើសុំ​អត្ថប្រយោជន៍ ពី​រដ្ឋ​ដោយសារ​បញ្ហា​គ្មាន​ការងារ​ធ្វើ នៅក្នុង​រយៈពេល ១​ខែ​ចុងក្រោយ ខណៈដែល​ការបិទ​អាជីវកម្ម សាលារៀន និង​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង​។​

​រដ្ឋ​ជាច្រើន​នៅ​អា​មេ​រិច ដូចជា រដ្ឋ Ohio Texas និង​រដ្ឋ Florida ជាដើម​បានប្រកាសថា ពួកគេ​គ្រោង​នឹងធ្វើ​ការបើក​ផ្នែក​ខ្លះ នៃ​សេដ្ឋកិច្ច​ឡើងវិញ ហើយ​ការបើក​នោះ​ប្រហែល​ធ្វើ​នៅ​ថ្ងៃទី ១ ខែឧសភា ឬក៏​ឆាប់​ជាង ប៉ុន្តែ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×