Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​២​នាក់ កំពុង​ជិះ​ម៉ូតូ​សម្លឹងមើល​គោលដៅ​ដើម្បី​លួច ស្រាប់តែ​ឃើញ​នគរបាល ភ័យ​បោះ​ដែក​សម្រាប់​កាច់ក​ម៉ូតូ​ចោល ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

spot_img

កណ្តាល​៖ នគរបាល​ក្រុង​តាខ្មៅ បាន​ចាប់ខ្លួន​ជនល្មើស​២​នាក់ ករណី​ប៉ុនប៉ង​លួច​កាច់ក​ម៉ូតូ ដែល​កើតហេតុ​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០២០​ម៉ោង​២៣​និង​៣០​នាទី ចំណុច ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្នុងចំណោម​មុខសញ្ញា​ចោរលួច​ទាំង​២​នាក់​នោះ មាន​ម្នាក់​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ពីបទ​លួច​កាច់ក​ម៉ូតូ​។​

​ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ​កែវ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ ២-​ឈ្មោះ រី ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ទីលំនៅ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក ម៉ូតូ​១​គ្រឿង​ម៉ាក​Today​ពណ៌​ស​ផ្លាកលេខ​កណ្តាល 1V-7915 សោ​ខ្សៀ​លេខ​៨​រាង​អក្សរ​L ១ ដែក​៦​មាន​ចុង​ស្រួច​សំប៉ែត ២ សោ​ម៉ាក​Van Chnee ១ កូនសោ​ម៉ាក​Tiger ឧបករណ៍​សម្រាប់​ផ្តាច់​បារី ១ ។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រៀបរាប់​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​ព្រែក​ឫស្សី បានចេញ​ល្បាត​ដល់​ចំណុច​ខាងលើ បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់ កំពុងតែ​ជិះ​ម៉ូតូ​ងាកចុះ​ឡើង ដោយមាន​ការសង្ស័យ ក៏បាន​ដេញតាម ឃាត់​សួរនាំ ពេលនោះ ស្រាប់តែ ជនសង្ស័យ​ឈ្មោះ​កែវ ប៊ុន ធឿន បាន​ទម្លាក់​វត្ថុតាង​ចោល ភ្លាមនោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង រួច​បញ្ជូនបន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​ការបន្ត​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ​កែវ ប៊ុនធឿន ធ្លាប់​ជាប់ពន្ធនាគា​ររ​យ​:​ពេល​១៨​ខែ ពីបទ​លួច​កាច់ក​ម៉ូតូ​ក្នុង​ឆ្នាំ​២០១៣៕​ដោយ​៖​កូ​ឡាប​

spot_img
×