Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើង​ស្លៀកពាក់​ជា​ប៉ូលិស បាញ់សម្លាប់​មនុស្ស ១៦​នាក់​នៅ​កាណាដា​

spot_img

ខ្មាន់កាំភ្លើង​ដែល​ស្លៀកពាក់​ជា​ប៉ូលិស បាន​បាញ់សម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន ១៦​នាក់​នៅក្នុង​ខេត្ត Nova Scotia ប្រទេស​កាណាដា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស​។​

​ក្នុងចំណោម​អ្នកស្លាប់ ក៏មាន​ប៉ូលិស​ស្រី​ម្នាក់​ផងដែរ​។​

​ការ​ប្រឈម​ដាក់គ្នា​បាន​បញ្ជ​ប់​ក្នុង​រយៈពេល ១២​ម៉ោង​ក្រោយពេល​ខ្មាន់កាំភ្លើង បាន​បើកឡាន​រត់​។ ជនសង្ស័យ​ក៏បាន​ស្លាប់​ផងដែរ ចុងបញ្ចប់​។​

​ប៉ូលិស​បញ្ជាក់​ដំបូង​ថា ជនសង្ស័យ​បាន​បើកឡាន​រត់ ដែល​ទំនងជា​ឡាន​ប៉ូលិស​។​

​ខ្មាន់កាំភ្លើង​បាន​បាញ់​មនុស្ស​ជាច្រើន នៅក្នុង​តំបន់​មួយចំនួន ក្នុង​ខេត្ត​ខាងលើ ដូច្នេះ​មានន័យថា ប៉ូលិស​កាំ​ពុង​តែ​ព្យាយាម ស្រង់​តួលេខ​នៃ​អ្នកស្លាប់​នៅឡើយ​។ ប៉ូលិស​ព្រមាន​ថា ប្រហែល​មាន​ជនរងគ្រោះ​ច្រើន​ទៀត​។​

​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានចាត់ទុក​ការបាញ់ប្រហារ​នោះ​ថា ជា​ស្ថានភាព​គួរ​ឲ្យ​ភ័យខ្លាច​។​

​ប៉ូលិស​និយាយថា ពួកគេ​ដំបូង​ឡើយ ត្រូវបាន​ជូនដំណឹង​ពី​ហេតុការណ៍​នោះ នៅ​ថ្ងៃ​សៅរ៍​។​

​ប៉ូលិស​មិនបាន​ប្រាប់​លម្អិត​ថា តើ​ជនសង្ស័យ​នោះ បាន​ស្លាប់​ដោយ​វិធី​ណា​ឡើយ​។​

​សូមបញ្ជាក់ថា ការបាញ់ប្រហារ មិនសូវ​ជា​កើតមាន​ទេ ក្នុងប្រទេស​កាណាដា ដោយសារ​ច្បាប់​ដែល​អនុញ្ញាត ឲ្យ​មានការ​កាន់កាប់​កាំភ្លើង មាន​ភាព​តឹងរ៉ឹង​ជា​ច្បាប់​នៅ​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×