Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​កៅអី​មាន​ធ្មេញ គាប​ជាប់​ពងស្វាសទាំង​គូរ​, ឲ្យ​រាង​អង្គុយ​អត់​ស្លៀកខោ​

spot_img

​ក្រុម​សង្គ្រោះ​ត្រូវបាន​ហៅ​មក​បន្ទាន់ ដើម្បី​ជួយសង្គ្រោះ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បាន​កំពុង​ឈឺ​ចុកចាប់​ជាខ្លាំង ខណៈ​ពងស្វាស​ទាំង​គូ​របស់គាត់ កំពុង​ជាប់​គាប​នឹង​ប្រឡោះ​បាត​កៅអី ។​

​ហេតុការណ៍​ដ៏​មិន​នឹកស្មាន និង​ចាត់ទុកថា​ចម្លែក​បំផុត​ប្រចាំឆ្នាំ​២០២០ នេះ អាច​ត្រូវ​បានដឹងថា កើតឡើង​នៅក្នុង​ប្រទេស​ហូ​ឡង់ ប៉ុន្តែ គេ​ពុំ​ដឹង​ពី​ទីកន្លែង​ជាក់លាក់​នៃ​ហេតុការណ៍​នេះ​ទេ ។​

​បុរស​វ័យ​ចំណាស់​នោះ ត្រូវបាន​ដឹងថា មក​អង្គុយ​លំហែ​នៅ​យ៉​មុខផ្ទះ​របស់គាត់ ដោយ​គ្រាន់តែ​ស្លៀក​កន្សែង ប៉ុន្តែ ពុំបាន​ស្លៀកខោ​ទ្រនាប់​នោះទេ ។ ខណៈពេល​នោះ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ពងស្វាស​របស់គាត់​លៀន​ចូលទៅក្នុង​ប្រឡោះ​បាត​កៅអី បណ្តាល​ឲ្យ​ជាប់​ដក​ពុំរួច​តែម្តង ។​

​ក្រុម​សង្គ្រោះបាន​សម្រេចចិត្ត​កាត់​មួយផ្នែក នៃ​ប្រឡោះ​កៅអី​នោះ ដើម្បី​រំដោះ​ពងស្វាសរបស់គាត់​។ បន្ទាប់មក បុរស​រូបនេះ ក៏ត្រូវ​បាន​គេ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ dailybuzz)


spot_img
×