Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី “​ការសិក្សា​ពី​ចម្ងាយ​” និង​”​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

spot_img

​ភ្នំពេញ​៖ សេចក្ដីជូនដំណឹង ស្ដីពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​ក្រសួង​ព័ត៌មាន ក្នុងការ​រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី “​ការសិក្សា​ពី​ចម្ងាយ​” និង​”​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​” ។​

​បើតាម​សេចក្ដីជូនដំណឹង​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​២០​ខែមេសា​នេះ សូម​សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និង​សាធារណជន​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​លើ​វិធី​ទទួលបាន​កម្មវិធី “​ការសិក្សា​ពី​ចម្ងាយ ” និង “​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​” លើ​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា បណ្តាញ​ទូរទស្សន៍​ខ្សែកាប វេទិកា​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ និង​APP របស់​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​អប់រំ បាន​លើកឡើងថា តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ទាំងអស់​នៅ​ថ្នាក់​ម​ត្តេ​យ្យ បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ ក្នុងអំឡុងពេល​នៃ​ការពន្យារ​ការចូល​រៀន​ឡើងវិញ ក្រោយ​វិស្សមកាល​តូច សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន បាន​សហការ​រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី “​ការសិក្សា​ពី​ចម្ងាយ​” និង ” ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​” តាមរយៈ​ការចាក់ផ្សាយ​វីដេអូ​នៃ​ការបង្រៀន​គ្រប់​កម្រិត​ថ្នាក់ លើ​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុ​ជាកា​ណា​ល់ ទ​ទក​/២ ព្រមទាំង​ការផ្សាយ​បន្ត​តាម​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​រាជធានី​ខេត្ត វេទិកា​អប់រំ​ឌីជីថល​ក្រសួង​អប់រំ កំពុងមាន​ស្រាប់ និង​លើ APP របស់​ក្រសួង​ព័ត៌មាន​។ កិច្ចសហការ​នេះ ជាការ​ធ្វើ​ឲ្យ​កាន់តែ​សម្បូរបែប និង​កាន់តែ​ប្រសើរឡើង នូវ​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន លើកកម្ពស់​ប្រសិទ្ធភាព​ស្វ័យ​សិក្សា និង​ការសិក្សា​ពី​ចម្ងាយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប​នាពេល​បច្ចុប្បន្ន​។​

​ចាប់ពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ​តទៅ សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា និង​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អាច​ទស្សនា​វីដេអូ​បង្រៀន​តាមរយៈ​៖
១.​ទូរទស្សន៍​ជាតិ​កម្ពុ​ជាទី​២ ទ​ទក​២ ឬ TVK 2 ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​បម្រើ​ដល់​ការផ្សព្វផ្សាយ​ស្ដីពី​ការអប់រំ​
២.​ទូរទស្សន៍​ផ្កាយរណប​តេ​ជោ​ឌី​ធី​វី Decho DTV ប៉ុស្តិ៍​លេខ​២២
៣.​ទូរទស្សន៍​ខ្សែកាប​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ដែលមាន​ចំនួន​៥៥​ប៉ុស្តិ៍​ថ្មី​ដែល​ផ្សាយ​បន្ត​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​២ ឬ​TVK 2 (​សូម​មើល​តារាង​ឧបសម្ព័ន្ធ​ទី​១​នៃ​សេចក្ដីជូនដំណឹង​នេះ​នូវ​ឈ្មោះ​ក្រុមហ៊ុន​ទូរទស្សន៍​
​ខ្សែកាប និង​លេខ​ប៉ុស្តិ៍ នៅតាម​រាជធានី​-​ខេត្ត​នីមួយៗ​)៕​ដោយ​៖​កូ​ឡាប​

spot_img
×