Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ ម៉ែន សំអន ចុះ​ផ្សព្វផ្សាយ​វិធានការ នៃ​ការទប់ស្កាត់​ការ​រី​រាលដាល នៃ​ជំងឺ​កូ​វិដ​១៩ នៅ​ក្រុង​បាវិត

spot_img

​ខេត្តស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ បាន​អញ្ជើញ ចុះ​ផ្សព្វផ្សាយ​វិធានការ នៃ​ការទប់ស្កាត់​ការ​រី​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​នាំ មក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់ លោក លោកស្រី ដោយបាន​លើកឡើងថា សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូ​ដល់​សុខទុក្ខ​មន្ត្រី រាជការ​គ្រប់​លំដាប់ថ្នាក់ និង​បាន​ជូនពរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដែល​ទើប​និង​កន្លងផុត​ថ្មីៗ​នេះដែរ​។​

​លោកជំទាវ​ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​រដ្ឋាភិបាល ចុះជួយ​ខេត្ត ក្រុង ស្រុក ទាំងអស់​រួមទាំង​រដ្ឋបាល ខេត្តស្វាយរៀង មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង និង​រដ្ឋបាល​គ្រប់​ស្រុក ពិសេស ក្រុង​បាវិត ដែល​បាន​រួមគ្នា​បំពេញការងារ បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន និង​អនុវត្តបាន​យ៉ាងសកម្ម ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ដែល​ពិភពលោក ក៏ដូចជា​តំបន់​បាន នឹង​កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ។​

​លោកជំទាវ​ក៏បាន​ក្រើនរំលឹក ជូន​ដល់​បងប្អូន​ទាំងអស់ អនុវត្តតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ទី​១.​ត្រូវ​រក្សា​ស្រូវ​អង្ករ​ទុក ដោយ​មិន​ឲ្យ​មានការ នាំចេញ​ទេ និង​ត្រូ​រ​រក្សា​បម្រុង ទុក​ផងដែរ​នូវ អំបិល ត្រី ដោយ​មិន​ឲ្យ​ខ្វះខាត​ឡើយ ទី​២.​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ពង្រីក​ការដាំដុះ បន្លែបង្ការ​ចិញ្ចឹម សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុងមាន​ត្រូវការ ខណៈ​ការ​នាំចូល​ត្រូវបាន​កាត់បន្ថយ ទី​៣. សម្តេច​បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម ជំរុញ​ប្រជាពលរដ្ឋ ធ្វើ​ការដាំដុះ​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ដែលជា​កាលានុវត្តន៍ ភាព​សម្រាប់​វិស័យ កសិកម្ម ទី​៤. ចំពោះ​បញ្ហា​រោងចក្រ​ផ្អាក​ដំណើរការ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្មករ​ម្នាក់​ត្រូវ​ទទួលបាន​ថវិកា​៧០​ដុល្លារ​ក្នុង​១​ខែ ក្នុងនោះ​ពី​រដ្ឋាភិបាល​៤០​ដុល្លារ និង​ពី​ម្ចាស់​រោងចក្រ​៣០​ដុល្លារ ដោយ​មិន​តម្រូវ​ឲ្យ​ហ្វឹកហាត់​ជំនាញ​ដូច​មុន​ទេ ទី​៥. សម្តេច​បានប្រកាស​បន្ត​អំពាវនាវ សុំ​ការយោគយល់​ពី​វិស័យ​ឯកជន សុំ​ការបញ្ចុះ​ថ្លៃ​ការជួល​ទីតាំង ទី​៦. សម្តេច​បានស្នើ​ឲ្យ វិស័យ​ធនាគារ​មិនត្រូវ​រឹបអូស​ដីធ្លី​ផ្ទះសំបែង និង​គួរ​មានការ​ពន្យារ​ការសង​សាង កាត់បន្ថយ​ការប្រាក់ ជាដើម ចំពោះ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ និង​ទី​៧. ត្រូវ​ថែរក្សា​អនាម័យ​គ្រប់ៗ​ក្រុមគ្រួសារ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោកជំទាវ​ក៏បាន​សំណូមពរ ឲ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​អនុវត្ត និង​ថែរក្សា​ឲ្យ​បាន នូវ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ផងដែរ ជាពិសេស អនុវត្ត​ឲ្យ​បាន​តាម​វិធាន​កាណ៍​ចំនួន ៣ របស់​សម្តេច​តេ​ជោ បានដាក់​ចេញ គឺ ទី​១. ការទប់ស្កាត់​មិន ឱ្យមាន​ការបន្ត​នាំ​ជំងឺ​ចូលមក​កម្ពុជា ទី​២. ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៅក្នុង​ប្រទេស និង ទី​៣. ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៕​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×