Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា ខ្វះ​ការប្រុងប្រយ័ត្ន បើក​ម៉ូតូ​បុក​រទេះ​ជនពិការ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​ចន្ទ្រា​

spot_img

ខេត្តស្វាយរៀងៈ បុរស​ជា​ជនពិការ​ម្នាក់ បាន​រងរបួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​ជនពិការ​ជិះ​កង់​រុញ បើកបរ​ស្រប​ទិស​គ្នា ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៨​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ភូមិ​ពោធិ៍ ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនបង្ក​មាន ឈ្មោះ ស៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ ជាងសំណង់ មាន​ទីលំនៅ ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត បើកបរ​ម៉ូតូ ម៉ាក LETS សេរី​២០១៩ ពណ៌​ស​ផ្លាកលេខ​ស្វាយរៀង ១Q ៦០៨០ មកដល់​ត្រង់ចំណុច​ខាងលើ​ក៏បាន​បុក​តែម្តង​។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ឆាំ វីរៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​ជនពិការ មាន​ទីលំនៅ​ភូមិ ពោធិ៍ ឃុំ​មេសរ​ថ្ង​ក​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថាៈ មូលហេតុ​ដោយសារ ឈ្មោះ ស៊ុំ សុ​ផា បើកបរ មាន​ជាតិ​ស្រវឹង​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បណ្តាល​ឲ្យ​មនុស្ស រងរបួស​ធ្ងន់​ម្នាក់ បាក់​កំ​ភូ​ន​ជើង​ខាងស្តាំ និង​ផុង​លលាដ៍ក្បាល ចំណែក ជនពិការ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាច់​ញ្ញាត បាន​បញ្ជូនទៅ ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ រីឯ​មធ្យោបាយ បាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា ដើម្បី​ចាត់់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×