Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ណែនាំ​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​តាម​ផ្សារ ចូលរួម​ធ្វើ​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់ ឲ្យ​បាន​របៀបរៀបរយ ដើម្បី​ក្លាយជា​ទីក្រុង​ស្អាត

spot_img

​ខេត្តស្វាយរៀង​៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ បាន​ចុះ​ធ្វើ ការណែនាំ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ តាម​ផ្សារ​ចូលរួម​ធ្វើ​អនាម័យ​ជាប្រចាំ និង​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​របៀបរៀបរយ ដើម្បី​ក្លាយជា​ទីក្រុង​ស្អាត ។

​ការ​ថ្លែង​បែបនេះ បានធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍កន្លង​ទៅនេះ ក្នុង​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​អនាម័យ ក្នុង​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩ នៅ​ជុំវិញ​ផ្សារ​កំពង់​ចក​ស្រុក​រំដួល​ខេត្តស្វាយរៀង ។​

លោក អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា បច្ចុប្បន្ន បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​យើងទាំងអស់គ្នា បន្ត​យកចិត្តទុកដាក់​បំផុត ពង្រឹង​ការអនុវត្ត​ទាំង​វិធានការ​ការពារ និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ ហើយ​ក្នុង​កាលៈទេសៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្តស្វាយរៀង កំពុង​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ។​

​លោក​អភិបាលរង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ក្រុមអាជីវករ​លក់ដូរ ជុំវិញ​ផ្សារ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ជាធំ និង​ធ្វើ​អនាម័យ​ជាប្រចាំ​ឲ្យ​បានល្អ សម្រាប់​ខ្លួនឯង និង​សម្រាប់​ក្រុមគ្រួសារ ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​នេះ ទាំងអស់គ្នា​ហើយ​បើ​មានការ​សង្ស័យ​ណាមួយ សូម​ទំនាក់ទំនង​ជាបន្ទាន់​មកកាន់​មន្ទីរពេទ្យ​ជំនាញ ដើម្បី​ទទួលបាន​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ។ ជា​ចុងក្រោយ​សំណូមពរ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អនុវត្ត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សូមកុំ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​ជំងឺ​កូ​វីដ​១៩​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​ទេ ៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×