Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា កើនឡើង​ដល់​ជាង ១០០​នាក់​នៅ​មី​យ៉ាន​ម៉ា​

spot_img

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា បាន​ហក់​ឡើង​យ៉ាង​លឿន ដោយ​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​សរុប​ចំនួន ១១១​នាក់ បន្ទាប់ពី​មាន​អ្នក​ឆ្លង​ថ្មី កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើតាម​ការបញ្ជាក់ របស់​ក្រសួងសុខាភិបាល និង​កីឡា​របស់​ប្រទេស​នេះ​។​

​អ្នក​ជំ​ង​ឆ្លង​ថ្មី​ទាំងអស់​ស្ថិតនៅ​តំបន់ Yangon ហើយ​ពួកគេ​មិនមាន​ប្រវត្តិ ធ្វើដំណើរ​ទៅណា​ឡើយ ក្នុង​រយៈពេល ១៤​ថ្ងៃ​ចុងក្រោយ ប៉ុន្តែ ២​នាក់​ក្នុងចំណោម​ពួកគេ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​អ្នកជំងឺ​ពីមុន​។​

​បើតាម​ក្រសួង មាន​អ្នកជំងឺ​ចំនួន ៧​នាក់​បានជា​សះស្បើយ ពី​វីរុស​កូ​រ៉ូ​ណា រហូតមកដល់​ពេលនេះ ហើយ ២​នាក់​ក្នុងចំណោម​ពួកគេ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៥​នាក់​គិត​រហូតដល់​ថ្ងៃ​សៅរ៍​។ វីរុស​នេះ​ត្រូវបាន​រកឃើញ មាន​វត្តមាន​ដំបូង នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី ២៣​ខែ មីនា​។​

​មី​យ៉ាន​ម៉ា​បានដាក់​បម្រាម​គោចរ ពេលយប់​សម្រាប់ រដ្ឋធានី Nay Pyi Taw តំបន់ Yangon និង Mandalay ដោយសារ​មានការ​ព្រួយបារម្ភ ពី​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​

​រដ្ឋាភិបាល​ក៏បាន​ដាក់​បម្រាម មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ចាប់ពី​មនុស្ស ៥​នាក់​ឡើងទៅ ដែល​វា​គឺជា​វិធានការ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×