Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ នៅ​ភ្នំពេញ​២​នាក់ សង្ស័យថា មាន​មេរោគ​កូ​វីដ​១៩ ពេល​មក​ពិនិត្យ​ច​ត្តា​ឡី​ស័ក

spot_img

​ភ្នំពេញ​៖ ក្នុងចំណោម កម្មករ កម្មការិនី ធ្វើការ​នៅ​ភ្នំពេញ ប្រមាណ​៣០០​នាក់ មក​ពិនិត្យ​សុខភាព​និង​សាកសួរ​ព័ត៌មាន​បន្ថែម (​ច​ត្តា​ឡី​ស័ក​) គឺមាន​២​នាក់ មានការ​សង្ស័យថា បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​។ នេះ​ជាការ​ជា​បញ្ជាក់​ឲ្យ​ដឹង ពី​ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២០ ខែមេសា​នេះ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

​ឯកឧត្តម អ្នកនាំពាក្យ​ ឲ្យ​ដឹង​ទៀតថា “​ចំពោះ​អ្នក​សង្ស័យ​២​នាក់​នោះ គឺ​ដឹក​តាម​រថយន្ត​សង្គ្រោះ ដើម្បី​យក​វត្ថុ​សំណាក​ទៅពិនិត្យនៅមន្ទីរពេទ្យ​។ ចំពោះ​អ្នក​ដទៃទៀត ប្រមាណ​៣០០​នាក់​ផ្សេងទៀត ពួកគាត់​សម្រេច​ស្នាក់នៅ​ដាច់ដោយឡែក នៅ​បន្ទប់​ជួល​របស់​ពួកគេ​។​

​ឯកឧត្តម ហេង សួរ បាន​ឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ ក្រសួង​ការងារ បានរៀបចំ​មណ្ឌល​ពិនិត្យ​សុខភាព​បណ្តោះអាសន្ន ចំនួន​១០​កន្លែង គឺ​មាននៅ​តំបន់​ផ្លូវ​វេ​ង​ស្រេង ចំនួន​៣​កន្លែង​, តំបន់ឧស្សាហ៍កម្ម​វឌ្ឍនៈ​២​កន្លែង​, តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​១​កន្លែង​, វិទ្យាល័យ​ជម្ពូ​វ័ន​១​កន្លែង​, អនុវិទ្យាល័យ​ដង្កោ​១​កន្លែង​, វិទ្យាល័យ​ឫស្សីកែវ​១​កន្លែង និង​វិទ្យាល័យ​គោក​បញ្ជាន់​១​ន្លែ​ង​”​។
​ឯកឧត្តម​បញ្ជាក់ថា មាន​វិទ្យាល័យ​ជម្ពូ​វ័ន វិទ្យាល័យ​ឫស្សីកែវ និង​វិទ្យាល័យ​គោក​បញ្ជាន់ ជាទី​តាំង​សម្រាប់​ដាក់​ដាច់ដោយឡែក ប្រសិនបើ​កម្មករ កម្មការិនី ពួក​សម្រេចចិត្ត​មក​ស្នាក់នៅ​ដាច់ដោយឡែក នៅតាម​សាលារៀន​។​

​ចំពោះ​ការដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក នៅតាម​សាលារៀន គឺ​កម្មករ កម្មការិនី ទាំងអស់​​គ្នា ​សម្រេចចិត្ត​ស្នាក់នៅ​ដាច់ដោយឡែក នៅ​បន្ទប់​ជួល ឬ​នៅផ្ទះ​របស់​ពួកគេ​ផ្ទាល់​តែម្តង ហើយ​ពួក​គេសន្យា​នឹង​អនុវត្ត តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×