Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ចំនួន​១៥០​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​ព្រះចៅអធិការ​វត្ត​ព្រំ​គី​រី​មរ​ត​

spot_img

​ខេត្ត​ប៉ៃលិនៈ ប្រជាពលរដ្ឋ​ក្រីក្រ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង និង​ភូមិ​ផ្សារ​ព្រំ​ត្បូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ចំនួន​១៥០​គ្រួសារ បានទទួល​អំណោយ​មនុស្សធម៌ របស់​សប្បុរសជន​នៅក្នុង​ប្រទេស តាមរយៈ​ព្រះចៅអធិការ​វត្ត​ព្រំ​គី​រី​មរ​ត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​វត្ត​ព្រំ​គី​រី​មរ​ត ហៅ​វត្ត​ផ្សារ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ព្រះគ្រូ​សក្យវង្ស វ៉ែន ចន្ទ​សា​ម៉ៃ ព្រះ​អនុគណ​ស្រុក​សាលា​ក្រៅ បាន​មាន​ថេរ​ដីកា​ថា ដោយ​មើលឃើញ​ពី​ការលំបាក របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែលមាន​ជីវភាព​ខ្វះខាត និង​មានការ​ចង្អុលបង្ហាញ​ពី​ព្រះ​មេគណ​ទាំងពី​គណៈ ជាពិសេស​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ទើប​ព្រះអង្គ ខិតខំ​អំពាវនាវ​ដល់​សប្បុរស​ជន ទាំង​ក្នុង​និង​ក្រៅប្រទេស ឲ្យ​មានការ​ចូលរួម​ជា​ថវិកា និង​គ្រឿង​ឧបភោកបរិភោគ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត​ទាំងនេះ​ផងដែរ​។ អំណោយ ដែល​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​នេះ គឺ​បានមកពី​ការឧបត្ថម្ភ របស់​ឧបាសិកា មាស់ វ៉ាន់​ធី​និង​ក្រុមគ្រួសារ ព្រមទាំង​សប្បុរសជន​ផ្សេងៗ​ទៀត បើទោះបីជា​តិចតួច​ក្តី ប៉ុន្តែ​អាច​ដោះស្រាយបាន​មួយគ្រា​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ លី​ហៀ​ង នាយករង នាយកដ្ឋាន​សោធន​និវត្តន៍ ក្រសួងការពារជាតិ តំណាង​ឲ្យ​ក្រុមគ្រួសារ បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន គឺ​បាន​បើកទូលាយ​ដល់ សប្បុរស​ជនជាតិ អន្តរជាតិ​និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ជួប​ការលំបាក​ខ្វះខាត​ស្បៀងអាហារ ជាក់ស្តែង​ការចែក​អំណោយ​សប្បុរស​ធម៌ ពេលនេះ ពិតជា​បានរួម​ចំណែក​និង​ឆ្លើយ​តម​ទៅ នឹង​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ ព្រោះ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​បំផុត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែលមាន​ជីវភាព​ខ្វះខាត ដើម្បី​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ចុះ​ចែកជូន​ដល់​មូលដ្ឋាន​តែម្តង​។ បងប្អូន ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បង្កបង្កើនផល​ដាំ​ដំណាំ​ចម្រុះ ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ឲ្យ​បាន​ធូរធា​ឡើង ជាពិសេស​បងប្អូន ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ កូនចៅ​ឲ្យ​បានល្អ រស់នៅ​ស្អាត ហូប ស្អាត ផឹក​ស្អាត​ជានិច្ច​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×