Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះភ្លៀង ខ្យល់​កន្ត្រាក់​ខ្លាំង​បង្ក​ឲ្យ​បាក់​រលំ​ដើមឈើ សង្កត់​កម្មករ​ចម្ការ​ដំឡូង​២​នាក់ រងរបួស​គួរ​ឲ្យ​អាសូរ​

spot_img

​ប្រទេស​ថៃ​៖ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះធម្មជាតិ បង្កឡើង​ដោយ​ព្យុះភ្លៀង​និង​ខ្យល់​កន្ត្រាក់​ខ្លាំង បាន​បណ្តាល​ឲ្យ​បាក់​រលំ​ដើមឈើ​សង្កត់​កម្មករ​ចម្ការ​២​នាក់​គួរ​ឲ្យ​អាសូរ ស្ថិតនៅ​ក្នុងស្រុក Nong Bun ខេត្ត Nakhon Ratchasima ។​

​យោងតាម​ប្រភព​ហ្វេ​ស​ប៊ុ​ក Here Nakhon Ratchasima បានបញ្ជាក​ឲ្យ​ដឹងថា ហេតុការណ៍​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​នេះ បាន​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​របួស​សន្លប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ។​

​ដោយឡែក​តាមរយៈ​ផេ​ក ទឹកចិត្ត ពលករ ឆ្លងដែន ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​៖ “​ប្រទេស​ថៃ ល្ងាច​មិញ​នេះ​ភ្លៀងខ្យល់​ខ្លាំង បាន​បាក់​មែកឈើរ​សង្កត់​កម្ម​ករ​ជនជាតិ​ថៃ​ម្នាក់ រងរបួស​ធ្ងន់​នៅ​កន្លែង​ចំការ​ដាំដំឡូង ។ (​អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន​)
19-4-2020” ៕ ដោយ​៖ លឹម ហុង​

spot_img
×