Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CNCC ៖ ការប្រកួត​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ មិនទាន់​អាច​វិលត្រឡប់​

spot_img

CNCC​ភ្នំពេញ​៖ លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) ដែលជា​គណៈកម្មការ​គ្រប់គ្រង​ការប្រកួត​កីឡាបាល់ទាត់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ធំៗ​ទាំងនេះ​មិនទាន់​វិលត្រឡប់​មកវិញ​បាន​នោះទេ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​ការរីក​រាលដាល​។​

​លោក​បញ្ជាក់ថា ពេលនេះ​ពុំទាន់​អាច​បញ្ជាក់​ពី​គម្រោង​ដំណើរការ​ប្រកួត​ឡើងវិញ​នៃ​ក្របខ័ណ្ឌ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​នៅឡើយ ដោយ​ការប្រកួត​ទាំងពីរ​កម្រិត នៅតែ​បន្ត​ផ្អាក នា​ខែមេសា​នេះ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង និង​សេចក្តីប្រកាស ឬ​ការណែនាំ​រួម​ពី​ថ្នាក់ដឹកនាំ​។

​លោក ឈី កុល​បុត្រា អះអាងថា «​យោងតាម​ការប្រកាសរ​បស់​រាជរដ្ឋាភិបាល​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​លើសពី​១០​នាក់​ទេ ដូច្នេះ​ការប្រកួត​បាល់ទាត់​នេះ​លើស​គោលការណ៍​បែបនេះ​បាត់ទៅហើយ ហើយក៏​អត់​ទាន់​មានការ​ណែនាំ​ណា​ពី​ថ្នាក់ជាតិ ឬមួយ​ក្រសួង ឬ​ស្ថាប័ន​ណា​ឲ្យ​យើង​ដែរ​។ ដូច​ឃើញស្រាប់​ហើយ​សេចក្ដីថ្លែងការណ៍​ចេញមក​មិន​ឲ្យ​មានការ​ជួបជុំ​នៅឡើយ​ជារួម​។ ជាក់ស្ដែង​ការប្រកួត​យើង គ្រាន់តែ​មួយក្រុម​មាន​កីឡាករ​លើស​ការហាម​ប្រាម​នេះ​បាត់ទៅហើយ ចុះ​ទម្រាំ​ពីរ​ក្រុម​ទៀត ទោះ​យើង​លេង​បិទទ្វារ​ក៏ដោយ ក៏មាន​ចំនួន​កាន់តែច្រើន​ទៀត​។ យើង​ព្យាយាម​កុំ​ឲ្យ​ប៉ះពាល់​គ្នា​នាពេល​បច្ចុប្បន្ននេះ​សិន ចាំមើល​ការណែនាំ​ពី​ថ្នាក់ដឹកនាំ ឬ​សេចក្តីប្រកាស​ថ្នាក់ជាតិ ឬក៏​ក្រសួង​សិន បើ​គាត់​ចេញ​គោលការណ៍​ថ្មី​បែបណា​ទៀត ចាំ​យើង​នឹង​យកមក​ពិភាក្សា​ក្នុង​ក្រុមការងារ ក៏ដូចជា​មួយ​ក្លិប​បាល់ទាត់​ទាំងអស់​ជា​សមាជិក​»​។​

​លោក ឈី កុល​បុត្រា លើកឡើង​បន្ថែមថា CNCC តែងតែ​ទាក់ទង​គ្នា​តាម​អន​ឡាញ​ជាប់​ជានិច្ច ហើយក៏​រង់ចាំ​ស្ថានការណ៍ និង​ការណែនាំ​ដូចគ្នា​។ ប្រសិនបើ​មាន​សេចក្ដីថ្លែងការណ៍ ឬ​សេចក្ដីណែនាំ​ណាមួយ នោះ​ភាគី​ទាំងអស់​នឹង​ពិភាក្សាគ្នា​។
​សូមបញ្ជាក់ថា ការប្រកួត​ក្របខ័ណ្ឌ​កំពូល​កម្ពុជា និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ២០២០ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ដោយ​ការប្រកួត​លី​គ​កំពូល​បាន​សម្រាក​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​សប្តាហ៍​ទី​៥ ខណៈ​ការប្រកួត​ពានរង្វាន់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្អាក​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ថ្នាក់​ខេត្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×