Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី ២១ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។

ការងារ ៖ ក្នុងថ្ងៃនេះ​បញ្ហា​នានា​ងាយ​កើតមាន​ផង ដូចនេះ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ទើប​ប្រសើរ​។

ជំនួញ ៖ ​​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​តែង​កើតមាន​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​កុំ​សេព​គ្រឿង​ស្រវឹង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​រកាំរកូស​កើតឡើង​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពីព្រោះ​លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​ចាត់ចែង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​បើ​ទុកចោល​យូរ​ប្រយ័ត្ន​បញ្ហា​តូចតាច​សោះ​បែរ​រីក​ជាធំ​។​ក្រៅពីនេះ​សម្រាប់​ស្ត្រី​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​គេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រាក់កាស​តែម្តង​ព្រោះថា​ងាយ​ត្រូវ​បាត់បង់​ណាស់ដែរ​។​

ជំនួញ ៖ ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ងាយ​បាក់បែក​ទៀតផង​៕

ឆ្នាំថោះ​

ដួងជតារាសី  ៖​រាសី​ស្រុតចុះ​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងណា​បើ​ការប្រកប​ការងារ​មានការ​ប្រយ័ត្នប្រយែង​ក៏​តែង​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​កាក់កប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

ស្នេហា ៖ មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច ដូចនេះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​

ជំនួញ ៖ ​មាន​ភាពរស់រវើក​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ មានការ​រកាំចិត្ត​និង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​លោកអ្នក​ចង់​សម្រុក​ការងារ​ឬ​ចាត់ចែង​ការងារ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។

ជំនួញ ៖ ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​មានការ​ប្រែប្រួល​ការងារ​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពី​ការស្តីបន្ទោស​ឬ​ការ​ជេរ​ស្តីពី​នរណាម្នាក់​ថែមទៀត​។

ជំនួញ ៖ ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏​ពុំ​ទទួលផល​ដូចជា​ទី​ប៉ង​ទុក​នោះ​ប៉ុន្មាន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​មាន​បញ្ហា​យាយី​ផង​។​

ស្នេហា ៖ ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ផង​។​ក្រៅពីនេះ​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ជឿនលឿន​ទៅមុខ​ប្រសើរ​ថែមទៀត​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។

ស្នេហា ៖ ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​លោកអ្នក​បើ​មាន​ការចរចា​អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​តែង​ផ្តល់​មកវិញ​ខ្ពស់​ជានិច្ច​។

ជំនួញ  បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គឺមាន​ភាព​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​បើ​អ្នកពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

ឆ្នាំរកា​

​ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​កើត​បញ្ហា​តប់​ប្រ​ម៉​ល់​និង​ការប្រកប​ការងារ​តែង​រាំងស្ទះ​ញឹកញាប់​ផង​។​ការរស់នៅ​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​។​

ជំនួញ ៖ ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ល្អប្រសើរ​ជាង សព្វមួយដង​។

ស្នេហា ៖ មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​ច្រើន ​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​ឈឺ​ថ្កាត់​ដោយ​ប្រការ​ណាមួយ​កើតឡើង​។

ជំនួញ ៖ អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែខ្លាំង​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងនេះ​ទៅរួច​។​ការធ្វើដំណើរ​កម្សាន្ត​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅពេលនេះ​អ្វីៗ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ការងារ​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចូលលុកលុយ​យាយី​កើត​។​ ការរស់នៅ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​ការ​បន្ធូ​ការតានតឹង​អារម្មណ៍​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​

ជំនួញ ៖ មាន​ភាពរស់រវើក​និង​ផល​ចំណូល​ងាយ​រក​ច្រើនជាង​សព្វមួយដង ។

ស្នេហា ៖ ​​ថ្ងៃនេះពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​ ៕

spot_img
×