Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់ដូរ​ទំនិញ​នៅ​ផ្សារ​ទំនើប មាន​ចំណែក​ទីផ្សារ ប្រមាណ ៣០% ខណៈ​ទីផ្សារ​ធម្មតា​មាន​ចំណែក​រហូតដល់ ៧០%

spot_img

​ភ្នំពេញ​៖ ប​ច្ច​ប្បន្ន​នេះ ការលក់ដូរ​ទំនិញ​នៅ​ផ្សារ​ទំនើប​នានា ក្នុងប្រទេស​កម្ពុជា មាន​ប្រមាណ ៣០​ភាគរយ ខណៈ​ការ​លក់រាយ​នៅតាម​ផ្សារ​ធម្មតា មាន​រហូតដល់ ៧០ ភាគរយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក Michael Vong នាយក​គ្រប់គ្រង​ផ្សារ​ទំនើប ជីប ម៉ុង រី ថែ​ល​។ លោក​ចំណែក​ទីផ្សារ​នេះ នឹង​ផ្ដល់ឱកាស​ច្រើន ទៅលើ​ការវិនិយោគ​ក្នុង​វិស័យ​ផ្សារ​ទំនើប​នៅ​កម្ពុជា​។​

​វត្តមាន​ផ្សារ​ទំនើប​ថ្មីៗ​ជាច្រើន​នៅ​កម្ពុជា បានចាប់កំណើត​ជា​បន្តបន្ទាប់ ដូចជា ក្នុងនោះ​មាន ផ្សារ​ទំនើប​ជីប ម៉ុង ដែល​កំពុង​ពង្រីក​ខ្លួន ជាមួយ​ផ្សារ​ទំនើប​ទំនើប​អ៊ី​អន ផ្សារ​ទំនើប​ឡាក់​គី និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​។​

អ្នកជំនាញ​អចលនទ្រព្យ បាន​ឲ្យ​ដឹងថា គម្រោង​ផ្សារ​ទំនើប​ជាច្រើន នឹង​បន្ត​លេចចេញ​ជា​រូបរាង​នៅ​ប្រទេស​កម្ពុជា ជាពិសេស នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង​ឡើង ខណៈ ដែល​គម្រោង​ផ្សារ​ទំនើប​ថ្មីៗ ចំនួន​១០​បន្ថែមទៀត គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០២០​នេះ​។​

អ្នកជំនាញ បាន​អះអាងថា ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​ច្រើន នឹងធ្វើ​ឱ្យមាន​ការប្រកួត ប្រជែង​កាន់តែខ្លាំង តែ​បច្ចុប្បន្ននេះ ផ្សារ​ទំនើប​អី​អន កំពុងតែ​លេចធ្លោ​ខ្លាំង​ក្នុងចំណោម​ផ្សារ​ទំនើប ផ្សេងទៀត​។​

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹងថា នៅពេល មាន គម្រោង​វិនិយោគ​ផ្សារ​ទំនើប​កាន់តែច្រើន នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ ទិញ​លក់ទំនិញ​នៅតាម​ផ្សារ​ប្រពៃណី មក​ទិញ​លក់​នៅ​ផ្សារ​ទំនើប​វិញ ដែល​នេះ​បង្ហាញ​ពី​អនាម័យ និង បង្កើន​ការប្រើប្រាស់​គុណភាព​ទំនិញ ដែល​អាច​ចូលរួម​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​ ៕ ដោយ ៖ វីដា

spot_img
×