Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជា​មូល​ហេតុដែល​នាំ​ឲ្យ​គ្រប់​គ្រឹះស្ថាន​អប់រំ បន្ត​បិទ​ការសិក្សា​តាម​សាលា​បណ្ដោះអាសន្ន​បន្តទៀត​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ទៅ​ថ្នាក់ដឹកនាំ បុគ្គលិក​អប់រំ​ទាំង​សាលា​រដ្ឋ និង​ឯកជន

​បន្ត​អនុវត្តតាម​ប្រកាស​របស់​រាជរដ្ឋាភិបាល ក្នុង​ការបិទ​ការសិក្សា​ជា​បណ្ដោះអាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការលើកឡើង​នេះ ក្នុងឱកាស​អញ្ជើញ​នាំយក​គ្រឿង​បរិក្ខារ​សុខាភិបាល​របស់​ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហា​​ផ្ទៃ​ទៅ​ចែក​តាម​សាលារៀន​មួយចំនួន កាលពី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ទោះបី​ក្នុង​ខេត្តបាត់ដំបង មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​បន្ថែមទៀត​ក៏ដោយអាជ្ញាធរខេត្ត​នៅតែ​បន្ត​អនុវត្ត​នូវ បម្រាម​និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់​ស្កា​​ត់​នូវ​ជំងឺ​កូ​វីដ​នេះ​។ មួយវិញទៀត គ្រប់​គ្រឹះស្ថាន​អប់រំ នៅក្នុង​ខេត្ត​ទាំងអស់ បន្ត​អនុវត្តន៍​តាម​បម្រាម​របស់​រាជរដ្ឋាភិបាល​ដូចគ្នាក្នុង​ការផ្អាក​ការសិក្សា​នៅតាម​សាលា ព្រោះ​សាលា​ជាទី​តាំង​មួយ ដែលមាន​ហានិភ័យ ក្នុងការ​ឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ​ដែល​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ ។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​ខេត្តបាត់ដំបង មន្ទីរ​សុខាភិបាល​បាន​បញ្ជូន​សំណាក ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤០៧​សំណាក (​ស្រី ១៤២​សំណាក​) លទ្ធផល​អវិជ្ជា​មាន ៣៦៨ សំណាក ស្រី ១៣១​សំណាក​។ លទ្ធផល​វិជ្ជមាន​ចំនួន ៨​ករណី ​ហើយ​រហូតមក​ដល់ពេលនេះ អ្នកជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តបាត់ដំបង បានជា​សះស្បើយ​ចំនួន ៧​នាក់​ហើយ​។

​ចំណែក​សាលា​ទទួលបាន​អំណោយ រួមមាន សាលា​សាកលវិទ្យាល័យ​បាត់ដំបង វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន បាត់ដំបង ដែល​អំណោយ​ទាំងអស់​មាន​ម៉ាស​អាល់កុល និង​ជែ​ល សាប៊ូម្សៅ ៕ ​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×