Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស​ម្នាក់ ដោះ​ច្រវា​ក់ជើង​ក្នុង​បន្ទប់​តុលាការ ឃើញ​ឱកាសល្អ​ស្ទុះ​បំ​បុក​ប៉ូលិស​ហែក​ទ្វារ​រត់គេចខ្លួន (​វីដេអូ​)

spot_img

​អ្នកទោស​ម្នាក់​បាន​ព្យាយាម​រត់ចេញ​ពី​បន្ទប់​រង់ចាំ​ក្នុង​តុលាការ ទាំង​ជើង​ជាប់ច្រវាក់ កាលពី​ថ្ងៃទី​៨ ខែមីនា ស្ថិតនៅក្នុង​ខេត្ត Nan ប្រទេស​ថៃ​។ អ្នកទោស​ម្នាក់​ក្នុងចំណោម​អ្នកទោស​ជាច្រើន​នាក់​ដែល​ត្រូវ​នាំខ្លួន​ឡើង​តុលាការ ដែលមាន​ឈ្មោះថា Adirek Chompoonot អាយុ ៣៨ ឆ្នាំ ត្រូវ​បានឃើញ​ព្យាយាម​ដោះ​ច្រវា​ក់ជើង និង​បន្ទាប់មក​ឃើញ​ឱកាសល្អ ក៏បាន​រត់​សំដៅ​ទៅកាន់​ច្រកទ្វា​ពុំ​ត្រូវបាន​ចាក់សោ បើ​ទោះ​មាន​ប៉ូលិស​នៅ​យាម​ការពារ​ក៏ដោយ ។​

​ភ្លាមៗ​នោះ ប៉ូលិស​៣​នាក់ បាន​ស្ទុះ​ចាប់​អ្នកទោស​នោះ ដែល​គ្រប់គ្រង​រត់គេច​បានសម្រេច​។ ហើយ​ស្របពេលនោះ អ្នកទោស​ម្នាក់ទៀត​នៅក្បែរ​ក៏​ព្យាយាម​រត់គេចខ្លួន​ផងដែរ ប៉ុន្តែ ត្រូវបាន​ប៉ូលិស​ម្នាក់​រារាំង ។ ទោះយ៉ាងណា ដោយ​ឃើញ​ស្ថានការណ៍​នេះ​កំពុង​ច្របូកច្របល់ អ្នកទោស​រូបនេះ ក៏បាន​សម្រេចចិត្ត​រត់​ទម្លុះ​ការរារាំង​របស់​ប៉ូលិស​ទាំង​ជើង​ជាប់ច្រវាក់ ។​

​ទោះយ៉ាងណា អ្នកទោស​ថ្លើមធំ​ទាំងពីរ​នេះ ក្រោយមក ត្រូវបាន​ប៉ូលិស​ក្របួច​បានមក​វិញ និង​ដាក់​ទោសទណ្ឌ​បន្ថែម​មួយ​ករណី​ទៀត ៕

​ប្រែ​សម្រួល​៖ លឹម ហុង (newsflare)​


spot_img
×