Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការត្រៀមខ្លួន របស់​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា ​៤០០ ​លាន​ដុល្លារ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

spot_img

​ភ្នំពេញ ​៖ ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) ឆ្នាំ ២០២៣ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​៤០០​លាន​ដុល្លារ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។

​កាលនោះ​ប្រទេស​កម្ពុជា​ប្រមូលបាន​មេដាយ​សរុប​ចំនួន ៤៦ សម្រាប់​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត​លំដាប់​ទី ២ នៅក្នុង​ការប្រកួត​កីឡា​ក្នុង​តំបន់​ចាប់តាំងពី​បាន​ចូលរួម​ម្តងទៀត​ក្នុង​ឆ្នាំ ១៩៩៥ ។ ដែល​ពេលនោះ​មាន​អត្ត​ព​លិ​ក​កម្ពុជា​តិចតួច​ណាស់ដែ​ល​បាន​ចូលរួម​។​

​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខា​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) ក្នុងជំនួប​ជាមួយ​តំណាង​សហព័ន្ធ​ជាតិ​ទាំង​ជាង​៣០​បាន ចង្អុលបង្ហាញ​ដល់​អ្នកចូលរួម​ទាំងអស់​ត្រូវតែ​ធ្វើការ​រួម​ញ​នា​ដោយ​ជិតស្និទ្ធ ដោយ​ទុ​នូវ​ភាព​អាក់អន់ចិត្ត​រវាង​គ្នា​នឹង​គ​គ្នា​មួយ​ដុំ​ដើម្បី​ធានា​នូវ​ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​កីឡា​ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​បំផុត​រៀបចំឡើង​ដោយ​កម្ពុជា ។​

​ឯកឧត្តម​បាន​បន្តថា ពេលនេះ​យើងទាំងអស់គ្នា​យល់ថា ជា​ពេលដែល​យើងទាំងអស់គ្នា​​ត្រូវ​ទទួល​ចំពោះ​ប្រទេសជាតិ និង​កេរ្តិ៍តំណែល​របស់​យើង​នៅ​ស៊ី​ហ្គេម​ហេតុនេះ​សហព័ន្ធ​ជាតិ​ត្រូវតែ​ហ៊ាន​លះបង់​ក្នុងការ​កែទម្រង់​។ កម្ពុជា​បាន​បង្កើត​អនុគណៈកម្មាធិការ​ចំនួន​១៥ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​ជាមួយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៤០០​លាន​ដុល្លារ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​​ហ្គេម​ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​​កម្រិត​តំបន់​ជា​លើក​ទី​១​នេះ​តាំងពី​ជិត​១០​ឆ្នាំមុន​មកម្ល៉េះ តាមរយៈ​ការកសាង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ដែលមាន​តម្លៃ​ប្រមាណ​១៦០​លាន​ដុល្លារ ដែល​ផ្ដល់​មូលនិធិ​ដោយ​ប្រទេស​ចិន ។​

​កីឡា​ស៊ី​ហ្គេម​បាន​បង្កើតឡើង​នា​ឆ្នាំ​១៩៥៩ ដែល​ដែល​កាលនោះ មាន​ឈ្មោះថា​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ ហើយ​កម្ពុជា​ក៏​ជា​ស្ថាបនិក​មួយ​ដែរ ។ កាលនោះ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​១៩៦៣ តែដោយសារ​បញ្ហានយោបាយ​កម្ពុជា អាក់ខាន​ក្នុ​ការធ្វើជា​ម្ចាស់ផ្ទះ​រហូតមកដល់​​ពេលនេះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×