Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្អាង និង​ស្រុក​កោះធំ ជំរុញ​ឲ្យ​ស្នងការ​ខេត្តកណ្ដាល ចុះ​ប្រជុំ​តាម​បណ្ដា​ស្រុក​ចំនួន​២ ដើម្បី​ពង្រឹង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

spot_img

​កណ្ដាល ៖ បន្ទាប់ពី​មាន​ករណី​បង្ហោះ​តាម​បណ្ដាញ​សង្គម ផ្សព្វផ្សាយ​ពី​បញ្ហា​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​ស្រុក​ស្អាង និង​ស្រុក​កោះធំ​រួចមក នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល ដឹកនាំ​លោក​ស្នងការរង​ជាច្រើនរូប ចុះ​ប្រជុំ​តាម​បណ្ដា​ស្រុក​ចំនួន​២ គឺ​ស្រុក​ស្អាង​និង​ស្រុក​កោះធំ និង​មានការ​ចូលរួម​ពី​លោក​អធិការ និង​អធិការ​ង ដើម្បី​ពង្រឹង​ការងារ​និង​ឆ្លើយតបបាន​ទាន់ពេលវេលា ជុំវិញ​តាម​បណ្ដាញ​សង្គម​ដែល​បាន​ផ្សព្វផ្សាយ​រាល់​បញ្ហា​កន្លងមក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល បាន​ជំរុញ​ឲ្យ​អធិការ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ក៏ដូចជា​អធិការ​គ្រប់​ស្រុក​ក្រុង​ទាំងអស់ ឲ្យ​ពិនិត្យ​មន្ត្រី​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ប្រសិនបើ​មន្ត្រី​ណា​ម្នាក់ មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន គឺ​លោក​អធិការ​ត្រូវ​កសាង​ឯកសារ​បញ្ជូនមក​ស្នង​ការដ្ឋាន ដើម្បី​ឲ្យ​ការិយាល័យ​បុគ្គលិក​បញ្ជូន​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​នោះ ទៅ​ក្រសួង​ដើម្បី​ស្នើសុំ​កាត់​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ និង​មួយផ្នែក​ទៀត​ចំពោះ​ជនអន្តោប្រវេសន៍​វិញ ស្នើ​ឲ្យ​មានការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឲ្យ​បានល្អ និង​ជាកលាក់ ជាពិសេស​គឺ​ស្រុក​កោះធំ ព្រោះ​ស្រុក​កោះធំ ជា​ស្រុក​ដែល​ជាប់​ខ្សែបណ្ដោយ​ព្រំដែន ។​

​ជា​ចុងបញ្ចប់​លោកស្នងការ ស្នើ​ឲ្យ​តាម​បណ្ដា​ស្រុក​ក្រុង​ទាំងអស់ ត្រូវ​រៀបចំ​កម្លាំង​អន្តរាគមន៍ ឲ្យ​បាន​៣០​នាក់ ក្នុង​មួយ​អធិការដ្ឋាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចុះ​ប្រតិបត្តិការ ក្នុងការ​បង្កា បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​សុខ​សុវត្ថិភាព ៕​

ដោយ​៖​កូឡាប

spot_img
×