Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​កាត់បន្ថយ ការនាំ​ចូល​សត្វ និង​បន្លែ ពី​ប្រទេសជិតខាង

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​ធ្វើការ​កាត់បន្ថយ ការនាំ​ចូល​សត្វ និង​បន្លែ ពី​ប្រទេសជិតខាង ជាហេតុ​ធ្វើ​ឲ្យ​ការចិញ្ចឹម​ជ្រូក មាន់ ទា គោ បន្លែ និង​ក្របី ជា​លក្ខណៈ​កសិដ្ឋាន​នៅក្នុង​ខេត្តសៀមរាប មានលទ្ធភាព​អាច​ផលិត​សម្រាប់​ផ្គត់ផ្គង់ ក្នុង​ខេត្ត​របស់ខ្លួន​បាន និង​សម្រាប់​នាំ​ចេញទៅ​បណ្តា​ខេត្ត​ដទៃទៀត​បាន ដោយ​ក្នុង​១​ថ្ងៃ អាច​ផលិត​បាន​ជាង ៥៥.៣៥០​គីឡូក្រាម​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០ បានប្រកាសថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​ធ្វើការ​កាត់បន្ថយ ការនាំ​ចូល​សត្វ និង​បន្លែ ពី​ប្រទេសជិតខាង ជំនួស​ដោយ​ការចិញ្ចឹម​ក្នុងស្រុក យើង​សង្កេតឃើញថា ប្រជាកសិករ​មាន​ភាព​សប្បាយរីករាយ និង​មាន​ទឹកចិត្ត​ពង្រីក​ក្នុងការ​ចិញ្ចឹមសត្វ ជា​បន្តបន្ទាប់​។ ការប្រកាស​កាត់បន្ថយ ការនាំ​ចូល​សត្វ និង​បន្លែ ពី​ប្រទេសជិតខាង ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​។​

​ក្រសួងកសិកម្ម បាន​លើកឡើងថា ជាក់ស្ដែង​នៅ​ខេត្តសៀមរាប ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​កសិដ្ឋាន​មាន​ចំនួន ៤៣​កន្លែង​ស្មើនឹង​ជាង ១៣៨.១១៥​ក្បាល កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់​រហូតដល់ ៦៣​កន្លែង សត្វ​ស្លាប​ចំនួន ៣.១៧៤.៣២៥​ក្បាល ការចិញ្ចឹម​មាន់​និង​ទា យក​ស៊ុត និង​ការចិញ្ចឹម​គោក្របី​មាន​ចំនួន ២៥២.២៩០​ក្បាល​ផងដែរ​។

​គិត​ជា​មធ្យម ផលិតកម្ម​សាច់ (​គោក្របី ជ្រូក មាន់​ទា​) នៅ​ខេត្តសៀមរាប មានលទ្ធភាព​អាច​ផលិត​សម្រាប់​ផ្គត់ផ្គង់ ក្នុង​ខេត្ត​របស់ខ្លួន​បាន និង​សម្រាប់​នាំ​ចេញទៅ​បណ្តា​ខេត្ត​ដទៃទៀត​បាន ដោយ​ក្នុង​១​ថ្ងៃ អាច​ផលិត​បាន​ជាង ៥៥.៣៥០​គីឡូក្រាម​៕​

ដោយ​៖​កូ​ឡាប​

spot_img
×