Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​៖ ការចេញ​ប័ណ្ណ​ដែល​ដាក់ គោរមងារ​ជា ឯកឧត្តម​ឬ​លោកជំទាវ ជាការ​ទទួលខុសត្រូវ​របស់​បុគ្គល​ម្ចាស់​សាមី​អង្គភាព​

spot_img

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បានចេញ​បំភ្លឺ​ករណី​អ្នកកាសែត ប្រើ​គោរមងារ​ឯកឧត្តម​និង​លោកជំទាវ​។ ក្រសួង​ព័ត៌មាន​មាន​កិត្តិយស​សូម​ជម្រាប​សាធារណជន មេត្តា​ជ្រាបថា ជា​គោល​ការ​ក្រសួង​ព័ត៌មាន​មិនដែល​បាន​ប្រើប្រាស់​គោរមងារ ក្នុង​លិខិតអនុញាត ឬ​បណ្ណសារ​ព័ត៌មាន​ឡើយ​។ ការចេញ​ប័ណ្ណ​ដែល​ដាក់​គោរមងារ​ជា​ឯកឧត្តម ឬ​លោកជំទាវ ដោយ​សាមី​អង្គភាព​ឯកជន គឺជា​ការទទួលខុសត្រូវ​របស់​បុគ្គល​ម្ចាស់​អង្គភាព​នោះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា “​ក្រសួង​ព័ត៌មាន​មិនមាន​ការពាក់ព័ន្ធ ករណី​អ្នកកាសែត ប្រើ​គោរមងារ​ឯកឧត្តម និង​លោកជំទាវ នោះទេ​”​។​

​នៅ​ក្នុ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បានលើកឡើង​ថា មាន​អង្គភាព​គេហទំព័រ​កសិករ ដែល​បានដាក់​ងារ​របស់​បុគ្គលិក​ខ្លួនឯង ងារ​ជា ឯកឧត្តម លោកជំទាវ ធ្វើ​ឲ្យ​មានការ យល់ច្រឡំ​ថា​ក្រសួង​ព័ត៌មាន​ជា​អ្នកចេញ​ប័ណ្ណ និង​ឋានៈ​នេះ ឲ្យ​អង្គភាព​នោះ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែមេសា មានការ​ចែករំលែក​និង​រិះគន់​យ៉ាងច្រើន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅលើ​អង្គភាព​គេហទំព័រ​កសិករ​មាន​ឈ្មោះថា www.famersparty.org ដែលមាន​លោក មាស ពៅ ជា​ម្ចាស់​អាជីវកម្ម ដោយបាន​ចេញ​កាត​ឲ្យ​បុគ្គលិក​ប្រើ​ងារ​សុទ្ធតែ​ឯកឧត្តម និង​លោកជំទាវ​។​

​ពាក់​ព​ន្ធ័​បញ្ហា​នេះ ឯកឧត្តម​ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន បានចេញ​ប័ណ្ណ​សារព័ត៌មាន មិនដែល​ភ្ជាប់​ជាមួយ គោរមងារ​នោះទេ តែ​ចាងហ្វាង គេហទំព័រ​នោះ ជា​គណបក្ស​កសិករ ហើយក៏​មិនដឹងថា គេ​បាន​ងារ​ជា ឯកឧត្តម លោកជំទាវ ពី​ណា​ដែរ​នោះទេ ។​

​នៅក្នុង​សេចក្តីបំភ្លឺ របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែមេសា​នេះ បាន​បញ្ជាក់ថា ជាគោលការណ៍ ក្រសួង​ព័ត៌មាន មិនដែល​ប្រើ​គោរមងារ​ក្នុង​លិខិត​អនុ​ញ្ញ​ត ឬ​បណ្ណសារ​ព័ត៌មាន ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នោះទេ​។ ដូច្នេះ ការចេញ​ប័ណ្ណសម្គាល់ខ្លួន ឬ​ប័ណ្ណ​ព័ត៌មាន​ដោយ​សាមី​អង្គភាព គឺជា​ការទទួលខុសត្រូវ​របស់​អង្គភាព​ផ្ទាល់ មិនមាន​ការពាក់ព័ន្ធ​ជាមួយ​ក្រសួង​ព័ត៌មាន​ទេ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×