Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយប៉ាយ ជា​លំដាប់ ធ្វើ​ឲ្យ​ធាតុអាកាស​ក្តៅ នឹង​អាច​ចុះថមថយ​មួយកម្រិត​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៨​ខែមេសា​ឆ្នាំ​២០២០ ។​

​តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា ជ្រលង​សម្ពាធ​ទាប អូសបន្លាយ​លើ​កម្ពុជា ជាមួយនឹង​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​២៣ ដល់​២៨​ខែមេសា ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយប៉ាយ​ជា​លំដាប់ នៅក្នុង​ក្របខ័ណ្ឌ​លើ​ផ្ទៃ​ប្រទេស ខណៈ​ធាតុអាកាស​ក្តៅ​នឹង​អាច​ចុះថមថយ​មួយកម្រិត​។​

​ក្រសួង​ដដែល បាន​បន្តថា ស្ថានភាព​អាកាសធាតុ​បែបនេះ សូម​សាធារណជន​មានការ​ប្រុងប្រយ័ត្ន ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើន​មាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​ជួរ​ភ្នំ​ដងរែក ចាប់ពី​ថ្ងៃទី​២៣​ដល់​២៥​ខែមេសា​៕

​ដោយ​៖​កូ​ឡាប​

spot_img
×