Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បដិសេធ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក Guthleber Sophea ពាក់ព័ន្ធ​នឹង​ឱសថ​សម្រាប់​ព្យាបាល ឬ​បង្ការ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​ក Guthleber Sophea បាន​បង្ហោះ​វីដេអូ បង្ហាញ​ពី​ឱសថ​សម្រាប់​ព្យាបាល ឬ​បង្ការ​ជំងឺ​កូ​វីដ​១៩ ជាច្រើន​ប្រភេទ​រួចមក ក្រសួងសុខាភិបាល បានប្រកាស​បដិសេធ​ទាំងស្រុង នូវ​ព័ត៌មាន​មិន​ពិត​ដែល​បាន​បង្ហោះ​ដោយ​វីដេអូ​នៃ​គណនី​ខាងលើ ដែល​បាន​និយាយ​ពី​ប្រភេទ​ឱសថ​ទាំងនេះ ថា​អាច​ការពារ ឬ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​គ្មាន​ការទទួល​ស្គាក់​ពី​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​ណាមួយ និង​អង្គការ​សុខភាព​ពិភពលោក​ឡើយ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ពី​ការប្រើប្រាស់​ឱសថ​ទាំងនោះ ក្នុងការ​ព្យាបាល ឬ​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែល​ខុសពី​ពិធីសារ ស្តីពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ “​ហាម​ប្រើប្រាស់​” ឱសថ​ខាងលើនេះ ដោយ​គ្មាន​វេជ្ជបញ្ជា​។​

​ក្រសួងសុខាភិបាល សូម​ជម្រាប់ជូន​ដល់​សាធារណជន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ទាំងអស់​ថា ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នានា ក្នុង​ពិភពលោក​ដែរ បានរៀបចំ​នូវ​ពិធីសារ​សម្រាប់​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​ពុំមាន​ឱសថ ដូចដែល​បាន​ផ្សព្វផ្សាយ​ក្នុង​វីដេអូ​នេះឡើយ​។ ដូចនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ជឿ​តាម​ព័ត៌មាន​មិន​ពិត​នេះឡើយ ព្រោះ​ប្រភេទ​ឱសថ​ទាំងអស់នេះ មាន​គុណភាព​ព្យាបាល​ខុសៗ​គ្នា ហើយ​មាន​ផល​រំខាន​ផ្សេងៗ​គ្នា​ដែរ ហើយ​នៅពេល​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ វា​អាវ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀតផង​៕

​ដោយ កូ​ឡាប​

spot_img
×