Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១ ត្រួតពិនិត្យ​សុខភាព កម្មករ​រោងចក្រ​បាន​ជាង ១.០០០​នាក់ និង​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ជម្ពូ​វ័ន ២១​នាក់​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​១​នៃ​ការដាក់​ដំណើរការ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០ មណ្ឌល ដើម្បី​ពិនិត្យ​សុខភាព​កម្មករ​រោងចក្រ ដែល​បាន​ឈប់​ពេល​ចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូលធ្វើការ​វិញ បាន​ត្រួតពិនិត្យ​សុខភាព ជូន​បងប្អូន​កម្មករ​រោងចក្រ​បាន​ចំនួន ១០១៨​នាក់ ក្នុងនោះ​៖ យក​សំណាក​ទៅ​ពិសោធន៍​បន្ត​ចំនួន ១៨​នាក់ ដោយ​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ជម្ពូ​វ័ន ទាំង ២១​នាក់​។ សូមបញ្ជាក់​អ្នក​ទាំង ២១​នាក់​នេះ មិនមែនជា​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ទេ​។ ដាក់​ឲ្យ​ស្នាក់នៅ​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​កម្រិត​១ វិទ្យាល័យ​ជម្ពូ​វ័ន ចំនួន ៣៨​នាក់​។ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ចំនួន ៩៥៩​នាក់​។​

​ឯកឧត្តម​ហេង សួរ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​នេះ ថា នៅថ្ងៃនេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ក្រសួងសុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានដាក់​ដំណើរការ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០ មណ្ឌល ដើម្បី​ពិនិត្យ​សុខភាព​កម្មករ​រោងចក្រ ដែល​បាន​ឈប់​ពេល​ចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូលធ្វើការ​វិញ​។​

ឯកឧត្តម​ហេង សួរ បាន​ថ្លែងថា គោលបំណង​នៃ​ការត្រួតពិនិត្យ​សុខភាព​នេះ គឺ​ដើម្បី​ការពារ​សុខភាព​បងប្អូន​កម្មករ​រោងចក្រ​ជាង ៩៥% ដែល​បានមក​ធ្វើ​ការងារ​ធម្មតា ក្នុងអំឡុងពេល​ចូលឆ្នាំ ក៏ដូចជា​ការពារ​សុខ​ភាព​បងប្អូន ដែល​បាន​ឈប់​នោះ​ផងដែរ​។​

​ឯកឧត្តម បាន​បន្តថា ថ្ងៃនេះ​យើង​រួម​សហការគ្នា​ត្រួតពិនិត្យ​សុខភាព ជូន​បងប្អូន​កម្មករ​រោងចក្រ​បាន​ចំនួន ១០១៨​នាក់ ក្នុងនោះ​៖ យក​សំណាក​ទៅ​ពិសោធន៍​បន្ត​ចំនួន ១៨​នាក់ ដោយ​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ជម្ពូ​វ័ន ទាំង ២១​នាក់​។ (​សូមបញ្ជាក់​អ្នក​ទាំង ២១​នាក់​នេះ មិនមែនជា​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ទេ​)​។ ដាក់​ឲ្យ​ស្នាក់នៅ​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​កម្រិត​១ វិទ្យាល័យ​ជម្ពូ​វ័ន ចំនួន ៣៨​នាក់​។ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ចំនួន ៩៥៩​នាក់​។​

​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​រៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន ២​កន្លែង ដោយបាន​ពិនិត្យ​សុខភាព និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ចំនួន ៦០​នាក់​ផងដែរ​។​

​ម៉ោង ៧​និង​៤០​នាទី​យប់​យើង​បានបញ្ចប់​ការងារ​ថ្ងៃទី​១ របស់​យើង​។ ទម្រាំ​រៀប​សម្ភារ​បរិក្ខារ​ចប់ និង​ទៅដល់​ផ្ទះ​គឺ​ប្រហែលជា​ម៉ោង​ជិត ៩​យប់ ជាមិនខាន​។ យើង​រីករាយ​បំពេញការងារ​មនុស្សធម៌​នេះ ពីព្រោះ​វា​ជា​កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ និង​ដើម្បី​ប្រយោជន៍​សុខភាព និង​ស្ថិរភាព​សង្គមជាតិ​យើង​។​

​ឯកឧត្តម បាន​បញ្ជាក់ថា “​ប៉ុន្តែ​ខ្ញុំ​សូម​សំណូមពរ​ដល់​បុគ្គល​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ សូមមេត្តា​ចងចាំ​ក្នុង​ចិត្ត​ថា ជំងឺ​កូ​វីដ​-១៩ វា​មិនមែនជា​រឿង​របស់​អ្នក​តែម្នាក់ឯង​នោះទេ​។ អ្នក​អាច​ក្លាយជា​ភ្នាក់ងារ​បំផ្លាញ​ជីវិត​អ្នកដទៃ ប្រសិនជា​អ្នក​មិន​ខិតខំ​ការពារ​ខ្លួន​អ្នក​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​។ បើ​អ្នក​មិនមែនជា​អ្នកជំនាញ សូមអ្នក​ស្តាប់​ការអំពាវនាវ​របស់​អ្នកជំនាញ និង​រាជរដ្ឋាភិបាល​។ បើ​អ្នក​មិនបាន​ជួយ​អ្វី​ដល់​សង្គម សូមអ្នក​កុំ​ដាក់បន្ទុក​បន្ថែម​ដល់​សង្គម​។ បើ​អ្នក​មិនសូវ​សប្បាយ​ចិត្តនឹង​រងចាំ​អ្វីមួយ​នៅថ្ងៃនេះ សូមអ្នក​ដឹងថា​អ្នក​នៅ​ជុំវិញ​អ្នកខ្លាច​អ្នក​ប៉ុណ្ណា​ទេ​? សូម​អរគុណ​ចំពោះ​ការសហការ និង​សូម​អរគុណ​ចំពោះ​ភាព​អត់ធ្មត់ ដែល​អ្នក​សង​មកវិញ​នៅថ្ងៃនេះ​។ នេះ​ជា​មេរៀន​មួយ ដែល​មិនគួរ​កើតមាន​ម្តងទៀត ។ រាជរដ្ឋាភិបាល និង​ក្រសួង ក៏ដូចជា​ខ្ញុំ​ផ្ទាល់​នៅតែ​អានិត​ស្រឡាញ់​បងប្អូន​ទាំងអស់ ដោយសារ​យើង​ជា​ជនរួមជាតិ​តែមួយ​។ មាន​ឬ​ក្រ ល្អ​ឬ​អាក្រក់​យើង​នៅតែ​ជា​ខ្មែរ​។ ខុស​លើក​ទី​១ ហើយ​ដឹងខ្លួន​គឺជា​រឿង​នៅ​អាច​ទទួលយកបាន​។ សូម​ជូនពរ​បងប្អូន​ខ្មែរ​ទាំងអស់ មាន​សុខ​ភាពល្អ ឈ្នះ​ជំងឺ​កូ​វីដ​-១៩​គ្រប់គ្នា​។ សូម​អរគុណ​ក្រុមគ្រូពេទ្យ មកពី​ស្ថាប័ន​នានា និង​មន្ត្រី​នៃ​ក្រុមការងារ​ទាំងអស់​”៕

​ដោយ​៖​កូ​ឡាប​

spot_img
×